អ្នកវាយប្រហារបរទេសត្រូវបានសម្លាប់ ក្រោយចាក់មនុស្ស ៥នាក់ នៅទីក្រុង Tel Aviv

2025/01/22 11:20:45 pm        63

អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា អ្នកវាយប្រហារជាជនបរទេសម្នាក់ បានចាក់មនុស្ស ៥នាក់ នៅក្នុងទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ (ទី២១ ខែមករា) មុនពេលជនដៃដល់រូបនោះត្រូវបានបាញ់សម្លាប់។

ហេតុការចាក់បណ្ដាលឲ្យរបួលនេះ បានកើតឡើងនៅកន្លែងកម្សាន្តពេលរាត្រីដ៏មមាញឹកមួយនៃរដ្ឋធានីពាណិជ្ជកម្មរបស់អ៊ីស្រាអែល ដែលអ្នកថតរូបរបស់សារព័ត៌មាន AFP ម្នាក់ បានឃើញថា មានការរារាំងពីនគរបាលមិនឲ្យចូលតំបន់នោះ។

នគរបាលបានប្រាប់ឲ្យដឹងថា៖ «ភេរវករម្នាក់ដែលមានកាំបិតក្នុងដៃ បានចាប់ផ្តើមចាក់មនុស្ស នៅលើផ្លូវ Nahalat Binyamin ដោយធ្វើឲ្យជនស៊ីវិល ៤នាក់រងរបួស មុនពេលចាក់ឲ្យរបួសម្នាក់ទៀត នៅក្បែរនោះ»។

នគរបាលបានបង្ហាញអត្តសញ្ញាណជនវាយប្រហារនោះថា ជាជនបរទេសអាយុ ២៨ឆ្នាំ ដែលត្រូវកងកម្លាំងសន្តិសុខបាញ់សម្លាប់។ អ្នកថតរូបរបស់សារព័មាន AFP បានឃើញសពបុរសម្នាក់នៅលើផ្លូវ។

មន្ទីរពេទ្យ Ichilov ក្នុងទីក្រុង Tel Aviv បានឲ្យដឹងថា ខ្លួនបានទទួលជនរងគ្រោះដែលត្រូវបានចាក់ចំនួន ៣នាក់ ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយមានរបួសត្រង់ក ដែលត្រូវបាននាំទៅវះកាត់»។

រដ្ឋមន្ត្រីមហាផ្ទៃ លោក Moshe Arbel បាននិយាយថា អ្នកវាយប្រហារត្រូវបានសាកសួរ នៅពេលមកដល់អាកាសយានដ្ឋាន Ben Gurion របស់ទីក្រុង Tel Aviv ហើយត្រូវបានអនុញ្ញាតឲ្យចូលប្រទេស។ លោកបានជំរុញប្រធានទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet លោក Ronen Bar ឲ្យ «ស៊ើបអង្កេតហេតុការណ៍នេះយ៉ាងម៉ត់ចត់ ហើយវាយតម្លៃឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm