តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ Vasily Nebenzya បាននិយាយថា ការប៉ាន់ស្មានខុស និងសកម្មភាពខុសច្បាប់របស់បណ្តាប្រទេសលោកខាងលិច បានរួមចំណែកយ៉ាងសំខាន់ ដល់ការកើនឡើងនៃអំពើភេរវកម្ម នៅក្នុងទ្វីបអាហ្រ្វិក។
អ្នកតំណាងអចិន្ត្រៃយ៍រូបនេះ បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅអាហ្វ្រិកថា៖«បណ្តាប្រទេសនៅទ្វីបអាហ្រ្វិក បានជួបប្រទះ ការកើនឡើងយ៉ាងឆាប់រហ័សនៃអំពើភេរវកម្មអន្តរជាតិ បន្ទាប់ពីការឈ្លានពានយោធារបស់ ប្រទេសលោកខាងលិច ប្រឆាំងនឹងលីប៊ី ក្នុងឆ្នាំ ២០១១។ ក្រោមលេសនៃការការពារ ពួកគេបានបំផ្លាញភាពជារដ្ឋ និងសេដ្ឋកិច្ចរបស់ប្រទេសលីប៊ី។ ព្រឹត្តិការណ៍សោកនាដកម្មទាំងនេះ បានផ្តល់ដីដ៏មានជីជាតិសម្រាប់ការពង្រឹង និងពង្រីកក្រុមភេរវករ នៅទូទាំងទ្វីបនរះ។
លោក Nebenzya បានបន្ថែមថា៖«បច្ចុប្បន្ននេះ បណ្តារដ្ឋលោកខាងលិច ថ្លែងសុន្ទរកថាដ៏វែងអំពីអ្វីដែលគេហៅថា លក្ខខណ្ឌអំណោយផលដល់អំពើភេរវកម្ម នៅក្នុងទ្វីបអាហ្រ្វិក ខណៈពេលដែលការលាក់បាំងការពិតដែលថា ការប៉ាន់ស្មានខុស និងសកម្មភាពខុសច្បាប់របស់ពួកគេ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតលក្ខខណ្ឌទាំងនេះ»។
លោកបានបញ្ជាក់ថា ភាពលាក់ពុត និងស្តង់ដាពីរនៃប្រទេសមួយចំនួន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម «បង្ហាញឲ្យឃើញយ៉ាងច្បាស់ នៅក្នុងតំបន់ Sahel ជាកន្លែងដែលប្រទេសម៉ាលី នីហ្សេ ប៊ូគីណាហ្វាសូ និងរដ្ឋផ្សេងទៀតស្ទើរតែប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិដោយខ្លួនឯង»។