ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យទីតាំងដែលរដ្ឋបាលខេត្តស្ទឹងត្រែងបានផ្តល់ជូនសម្រាប់ធ្វើជាទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង

2025/01/23 12:45:53 am        110

ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក.ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យចុះពិនិត្យទីតាំងដែលរដ្ឋបាលខេត្តស្ទឹងត្រែងបានផ្តល់ជូនសម្រាប់ធ្វើជាទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត។ 

នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា តបតាមអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា គឺអភិបាលខេត្តស្ទឹងត្រែង ក្នុងនាមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នឹងអនុវត្តគម្រោងកែសម្រួលជួសជុលទីតាំងអគារចាស់ធ្វើជាទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត ដើម្បីបម្រើនិងផ្ដល់សេវាជូនបងប្អូនអតីតយុទ្ធជនដែលបានធ្វើពលីកម្មដើម្បីបុព្វហេតុ ជាតិ មាតុភូមិ។ 

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអំណរគុណដល់អភិបាលខេត្តស្ទឹងត្រែងដែលបានគិតគូរ យកចិត្តទុកដាក់ និងតបស្នងចំពោះការពលី និងលះបង់របស់អតីតយុទ្ធជន និងបំពេញជូនរាល់តម្រូវការរបស់បងប្អូនអតីតយុទ្ធជន។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានស្នើដល់ថ្នាក់ដឹកខេត្ត ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តផ្សេងទៀត គិតគូរ និងសម្របសម្រួលក្នុងការផ្តល់ដី និងសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជន ខណៈមកដល់ពេលនេះ មានខេត្តចំនួន១៣ បានផ្តល់ដី និងសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន។ 

ឯកឧត្តម ទេសរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា បណ្តាថ្នាក់ដឹកនាំខេត្ត និងសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត នឹងខិតខំដោះស្រាយលើដំណើរការសាងសង់សមាគមអតីតយុទ្ធជនក្នុងខេត្តរបស់ខ្លួនជាបន្តបន្ទាប់។

ក្នុងថ្ងៃដដែល បន្ទាប់ពីពិនិត្យទីតាំងសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត ឯកឧត្តម ទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារត្រួតពិនិត្យផែនការ និងណែនាំពីការត្រៀមជួយសង្គ្រោះការបង្កបង្កើនផលស្រូវប្រាំង ព្រមទាំងណែនាំពីការរៀបចំច្រាំងទន្លេ ដើម្បីកាត់បន្ថយហានិភ័យល្បាក់ដី ពេលរដូវទឹកឡើង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm