នៅថ្ងៃពុធនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា មន្រ្តីសង្ឃស្រីជាន់ខ្ពស់កាតូលិកក្រុងវ៉ាស៊ីនតោន នៅជំពាក់ការសុំទោស ក្រោយអ្នកស្រីជំរុញឲ្យលោកការពារជនអន្តោប្រវេសន៍ និងគោរពសិទ្ធិរបស់មនុស្សភេទទី ៣ ។
រយៈពេល ១ថ្ងៃក្រោយប្រកាសនៅក្នុងសុន្ទរកថាស្បថឡើងកាន់តំណែងរបស់លោកថា មានតែ ២ភេទប៉ុណ្ណោះនៅអាមេរិក និងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីបោសសម្អាតជនអន្តោប្រវេសន៍ មន្រ្តីសង្ឃស្រី Mariann Edgar Budde នៃព្រះវិហារ Episcopal បានអង្វរលោក Trumpពីលើវេទិការ សុំឲ្យបង្ហាញក្តីមេត្តាករុណាដល់មនុស្សដែលខ្លាចអ្វីនឹងមកដល់ ។
លោក Trumpហាក់មិនសប្បាយរីករាយទាល់តែសោះ អំឡុងអនុសាសន៍ទៅកាន់បរិវាររបស់មន្រ្តីសង្ឃស្រីស្រីរូបនោះ ។
នៅក្នុងការបង្ហោះសារលើបណ្តាញព័ត៌មានសង្គម TruthSocial កាលពីយប់កន្លងទៅ លោក Trump និយាយថា មន្រ្តីសង្ឃស្រី Budde និយាយគួរឲ្យស្អប់ខ្ពើម ហើយអ្នកស្រី និងព្រះវិហារអ្នកស្រីនៅជំពាក់ពាក្យសុំទោសដល់សាធារណជន ៕