ស្របពេលដែលព្យុះព្រិលវាយប្រហារនៅទូទាំងតំបន់ឆ្នេរឈូងសមុទ្រសហរដ្ឋអាមេរិក តំបន់ North Florida បានគ្របដណ្តប់ដោយព្រិលយ៉ាងក្រាស់កាលពីថ្ងៃអង្គារ ។
រូបភាពវីដេអូឃ្លីបពីទីក្រុងប៉ាណាម៉ា ឃើញព្រិលធ្លាក់នៅតាមតំបន់ឆ្នេរ ហើយមនុស្សម្នា នាំគ្នាមើលព្រិលធ្លាក់ដ៏ក្រាស់នេះ ។

សារព័ត៌មានក្នុងស្រុក បានចាត់ទុកព្យុះព្រិលនេះថាជាប្រវត្តិសាស្រ្ត ខណៈអភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ជាការឆ្លើយតបនឹងព្យុះមួយនេះ ។ ថ្នាក់រៀននៅតាមតំបន់មួយចំនួន ត្រូវបានលុបចោល ហើយអគារធុរកិច្ច បានបិទទ្វារ ។
ព្យុះព្រិលនៅតំបន់ឆ្នេរឈូងសមុទ្រសហរដ្ឋអាមេរិក បំបែកកំណត់ត្រាព្រិលធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាង ១សតវត្សរ៍កន្លងមកនេះ នៅតំបន់ភាគខាងត្បូង ខណៈតំបន់ជាច្រើនរបស់សហរដ្ឋអាមេរិក មើលឃើញសីតុណ្ហភាពធ្លាក់ចុះដល់សូន្យអង្សារសេ ។
សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក និយាយថា ការព្រមានពីព្យុះព្រិល បានចូលជាធរមានសម្រាប់ពលរដ្ឋ ៣១លាននាក់ ចាប់ពីភាគខាងកើតរដ្ឋភាគត្បូងរដ្ឋ Texas រហូតដល់រដ្ឋ Georgia និងនៅតំបន់ភាគខាងជើងសហរដ្ឋអាមេរិក រហូតដល់រដ្ឋ Carolinaនិងរដ្ឋ Virginia ៕

