នៅថ្ងៃពុធនេះ ក្រុមកោសល្យវិច្ច័យ និងក្រុមមន្រ្តីសុខភាព បានធ្វើដំណើរទៅដល់ស្រុក Rajouri ស្ថិតក្នុងតំបន់កាស្មៀ ប្រទេសឥណ្ឌា ក្រោយជំងឺដ៏អាថ៌កំបាំង បានសម្លាប់មនុស្ស ១៧នាក់ ។
ក្រុមមន្រ្តីដែលត្រូវបានបញ្ជូនដោយក្រសួងមហាផ្ទៃឥណ្ឌា បានជួបជាមួយក្រុមមន្រ្តីក្នុងស្រុក នៅភូមិ Badhal ជាទីដែលសហគមន៍មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការស្លាប់របស់មនុស្ស ៣គ្រួសារ រួមទាំងកុមាររាប់សិបនាក់ ចន្លោះថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ និងថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ។
អ្នកស្រុកមួយរូប និយាយថា លោកពុំធ្លាប់ដែលឃើញ ឬសូម្បីតែឮនូវរឿងរ៉ាវដែលបានកើតឡើងនេះនោះទេ ។
ក្រុមមន្រ្តី បានប្រមូលសំណាកពីជនរងគ្រោះ ប្រភពទឹក និងអាហារ ដើម្បីកំណត់ពីមូលហេតុនៃជំងឺ ។
ខណៈពេលនោះដែរ សារព័ត៌មានក្នុងស្រុក រាយការណ៍ថា រោគសញ្ញានៃជំងឺ រួមទាំងស្ថានភាពសុខភាពធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស រួមទាំងជំងឺគ្រុនក្តៅ ការឈឺចុកចាប់ ក្អួតចង្អោរ និងបែកញើសខ្លាំងនាំឲ្យចូលមន្ទីរពេទ្យ ហើយក្រោយមកសន្លប់ និងស្លាប់តែម្តង ៕