រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Al-Safadi បាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំយកសន្តិភាព ទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយបានអំពាវនាវឲ្យមានដំណោះស្រាយរដ្ឋពីរ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៥ នៅទីក្រុង Davos នៃប្រទេសស្វ៊ីស នៅថ្ងៃពុធនេះ។
លោក Al-Safadi បាននិយាយថា មធ្យោបាយតែមួយគត់ ដើម្បីរក្សាសន្តិសុខនៅក្នុងតំបន់ គឺត្រូវមានអ្នកដឹកនាំខ្លាំង។
លោកបានលើកឡើងថា៖«មានឱកាសមួយ នៅក្នុងតំបន់ជាមួយនឹងអ្វីគ្រប់យ៉ាង ដែលកើតឡើង នៅក្នុងប្រទេសលីបង់ និងស៊ីរី។ យើងមិនគួរបណ្តោយឲ្យការដឹកនាំនេះ ធ្លាក់ទៅក្នុងដៃរបស់ក្រុមសកម្មប្រយុទ្ធទេ។
លោក Al-Safadi បានពន្យល់ថា បទឈប់បាញ់យូរអង្វែង គឺជាអាទិភាពចម្បងរបស់ហ្ស៊កដានី នៅពេលនេះ។
លោកបានបន្ថែមថា៖«ការទទួលបានបទឈប់បាញ់នេះ គឺជាអាទិភាពរបស់យើង បន្ទាប់មកធ្វើឲ្យតំបន់ហ្កាហ្សាមានជំនួយជាបន្ទាន់ គឺជាការចាំបាច់ បន្ទាប់មកយើងអាចផ្តោតលើរឿងផ្សេងទៀតដូចជាការអប់រំ និងការកសាងទីក្រុងឡើងវិញ»។