ការផ្អាកជំនួយសហរដ្ឋអាមេរិកនឹងមានផលវិបាកដ៏គ្រោះថ្នាក់សម្រាប់អាហ្វហ្គានីស្ថាន

2025/01/23 01:47:07 am        56

ប្រធានក្រុមជំនួយមនុស្សធម៌សំខាន់ បាននិយាយថា បទបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យបញ្ឈប់ជំនួយបរទេសរយៈពេល ៩០ថ្ងៃ នឹងមានផលវិបាកបន្ទាន់ និងដ៏គ្រោះថ្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាទីដែលប្រតិបត្តិការចែកចាយជំនួយ មានចំនួនតិចតួចរួចទៅហើយ ។

ស្របពេលឡើងកាន់តំណែងកាលពីថ្ងៃចន្ទ លោក Trump បានបញ្ជាឲ្យផ្អាកបណ្តោះអាសន្នជំនួយបរទេស ដោយរង់ចាំការវាយតម្លៃលើប្រសិទ្ធភាព និងភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលនយោបាយការបរទេសរបស់លោកជាមុនសិន ។

លោក Jan Egeland គឺជាអគ្គលេខាធិការក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការសម្រេចចិត្តនេះ បានធ្វើឲ្យទីភ្នាក់ងារជំនួយជាច្រើនជួបការលំបាក ខណៈពេលដែលពួកគេបានប្រឈមរួចទៅហើយការកាត់បន្ថយបន្ថែមទៀតពីម្ចាស់ជំនួយធំជាងគេបំផុតមួយនេះដល់ប្រទេសអាហ្វហ្គានីស្ថាន ។

លោកបាននិយាយអំឡុងបទសម្ភាសន៍តាមវីដេអូពីទីក្រុងកាប៊ុលកាលពីយប់ថ្ងៃអង្គារថា ការផ្អាកជំនួយទាំងអស់រយៈពេល ៩០ថ្ងៃ គ្មានការផ្តល់ជូនថ្មី គ្មានការផ្ទេរមូលនិធិថ្មី នឹងបង្កឲ្យមានផលវិបាកដ៏គ្រោះថ្នាក់បន្ទាន់តែម្តង សម្រាប់ប្រតិបត្តិការជំនួយអត់ឃ្លានដល់ក្មេងស្រីក្រីក្រ និងងាយរងគ្រោះ ស្រ្តី ហើយនិងជនស៊ីវិលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

អាហ្វហ្គានីស្ថានដែលហែកហួរដោយសារភ្លើងសង្រ្គាម និងជាប្រទេសមានពលរដ្ឋរស់នៅ ២៣លាននាក់ ត្រូវការជំនួយមនុស្សធម៌ ប៉ុន្តែជំនួយបានធ្លាក់ចុះ ពេលដែលម្ចាស់ជំនួយប្រឈមនឹងវិបត្តិសកល និងវិបត្តិការទូត ធ្វើឲ្យកើតមានក្តីកង្វល់ពីការរឹតត្បិតរបស់ក្រុមតាលីបង់លើស្រ្តី ក្នុងវិស័យជាច្រើន រួមទាំងវិស័យអប់រំផងដែរ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm