ព្រិលទន្ទឹងរង់ចាំអស់រយៈពេលជាយូរ បាននាំភាពសប្បាយរីករាយដល់ភ្ញៀវទេសចរ និងម្ចាស់ធុរកិច្ចក្នុងស្រុកនៅតំបន់ភ្នំ Chrea ស្ថិតក្នុងទីក្រុង Blida របស់អាល់ហ្សេរី ។
មនុស្សម្នាត្រូវបានគេមើលឃើញជិះគាវទឹកកក និងលេងព្រិល ខណៈការជួលសម្ភារៈរដូវរងារទាំងនេះ និងការលក់ចំណីអាហារ បានធ្វើឲ្យអតិថិជនសប្បាយរីករាលខ្លាំង ។
អ្នកស្រី Fateh Yehyaoui វ័យ ២៨ឆ្នាំ គឺជាអាជីវករលក់តែ និងសណ្តែកដី ដែលធុរកិច្ចរបស់គាត់ដូចគ្នានឹងម្ចាស់តូបផ្សេងទៀតដែរនៅក្នុងតំបន់ភ្នំ Chrea ពឹងផ្អែកលើរដូវរងាធ្លាក់ព្រិលនោះ និយាយថា ព្រិលមកដល់រៀងយឺតបន្តិចក្នុងឆ្នាំនេះ ប៉ុន្តែសូមអរគុណព្រះ វាបានធ្លាក់ព្រិលហើយ ពួកយើងមានការងារធ្វើ និងអាចរកបានប្រាក់ចំណូល ។
មនុស្សមកពីទីក្រុងជាច្រើននៅទូទាំងប្រទេសអាល់ហ្សេរី បានធ្វើដំណើរមកកាន់តំបន់ភ្នំ Chrea រៀងរាល់រដូវរងា ដើម្បីទទួលបានភាពសប្បាយរីករាយជាមួយសកម្មភាពរដូវរងារពីការជិះគាវទឹកកក និងជិះរថយន្តខ្សែកាប្លិ៍ជាដើម ៕