ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ស្នើសាកលវិទ្យាល័យណាហ្គោយ៉ា ជប៉ុន បង្កើនកិច្ចសហប្រតិបត្តិក្នុងការបណ្តុះបណ្តាលនិស្សិត ពិសេសថ្នាក់បណ្ឌិត (PHD)»

2025/01/23 04:40:23 am        123

ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រីសាស្រ្តាចារ្យ Yamamoto Eiko នៃសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន ទទួលបន្ទុកកម្មវិធី Young Leaders’ Program (YLP) , នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅទីសី្តការក្រសួង

គោលបំណងនៃជំនួបនេះ គឺដើម្បីជម្រាបជូនឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីលទ្ធផលនៃកម្មវិធី Young Leaders’ Program តាំងពីបង្កើតមកមានរយៈពេល២២ឆ្នាំហើយ បានបណ្តុះបណ្តាលនិស្សិតកម្ពុជា ដែលជាមន្ត្រីរាជការ ចំនួន២៥រូប ក្នុងនោះវិស័យសុខាភិបាល មានចំនួនច្រើនជាងគេ និងស្នើសុំអនុសាសន៍ណែនាំលើការងារនេះជាបន្ត។

លោកស្រីសាស្រ្តាចារ្យ បានជម្រាបជូនថា លើកនេះបានទៅទស្សនកិច្ចមន្ទីពេទ្យចំនួនពីរ លោកស្រីពិតជាមានក្តីរំភើបជាពន់ពេកដោយ កត់សំគាល់ថាវិស័យសុខាភិបាលកម្ពុជា មានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើល បើប្រៀបធៀបទៅនឹងមុនពេលរីករាតត្បាតនៃជំងឺកូវីដ-១៩ ជាអនេក។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រាបជូន ពីវឌ្ឍនភាពវិស័យសុខាភិបាល ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងគាំទ្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោកស្រីសាស្រ្តាចារ្យ និងសាកលវិទ្យាល័យ ដែលបានជួយគាំទ្រ និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា ជាពិសេសមន្ត្រីក្រសួងសុខាភិបាល និងបានលើកជាសំណូមពរសម្រាប់កម្មវិធីនាពេលអនាគត សូមពិចារណាក្នុងការបង្កើនចំនួននិស្សិតដែលត្រូវបណ្តុះបណ្តាល ជាពិសេសវគ្គបណ្តុះបណ្តាលបណ្ឌិត (PHD) ដើម្បីពង្រាយមន្ត្រីដែលបានសិក្សាផ្នែកសុខភាពសាធារណៈ ព្រមទាំងបានទទួលវប្បធម៌ ដ៏ល្អរបស់ជនជាតិជប៉ុន ទៅកាន់មន្ទីរពេទ្យទូទាំងប្រទេសកម្ពុជា។

លោកស្រីសាស្រ្តាចារ្យ បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានលើកទឹកចិត្តសាកលវិទ្យាល័យ និងកោតសរសើរវប្បធម៌របស់ជប៉ុន ជាមួយគ្នានេះ លោកស្រីសាស្រ្តាចារ្យ ក៏បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមតាមរយៈកម្មវិធី Young Leaders’ Program តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm