ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិតក្បត់ជាតិបីជំនាន់ដែលអំពាវនាវឱ្យ​មានការ​ងើប​បះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់

2025/01/23 04:29:26 pm        135

ប្រជាពលរដ្ឋ សហជីព និងកម្មករ បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវ​នាវ​ឱ្យ​កង​កម្លាំង​ប្រដាប់អាវុធ និងប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដោយ​ពួក​គេ​ចាត់ទុកទណ្ឌិត សម រង្ស៊ី ជាជនអគតិ ចិញ្ចឹមចិត្តគិតតែចង់បំផ្លាញសេចក្តីសុខជាតិ និង​ភាព​សុខ​សាន្តរបស់ប្រជាជនកម្ពុជា។

លោក ឌិន សំអាត ប្រជាពលរដ្ឋរស់​នៅ​ភ្នំពេញ​បាន​និយាយថា «យើង​ខ្ញុំ​សូម​ថ្កោល​ទោស​មេ​ក្លោង​ភេរវករ​ទណ្ឌិត សម រង្ស៊ី និងបក្ខពួកចិញ្ចឹមចិត្តគិតតែចង់បំផ្លាញសេចក្តីសុខជាតិ និងភាព​សុខ​សាន្ត​របស់​ប្រជាជនកម្ពុជា»។

លោកបន្ដថា៖«ពួកគេព្យាយាមទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងសង្គ្រាមសារជាថ្មី ដោយទង្វើនេះ​គឺ​ជា​សកម្មភាព​ខុស​ច្បាប់ដែលរាជរដ្ឋាភិបាលចាំបាច់ ត្រូវពន្លឿនការតាក់តែង​ច្បាប់​ដាក់​ក្រុម​ទាំង​នេះ​ទៅ​ជា​ក្រុមភេរវករ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន»។

លោកជឿជាក់​លើរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ក្រុមជ្រុលនិយមដែលធ្វើសកម្មភាពទុច្ចរិត ញុះញង់​ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងដើម្បីបម្រើមហិច្ឆតាទុច្ចរិត ក្នុងការប៉ុនប៉ង​ដណ្តើម​អំណាច​ដោយ​ខុស​ច្បាប់។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានថ្លែងថា៖«ទណ្ឌិត សម រង្ស៊ី មាន​ចេតនា​បំបែកបំបាក់ បំផ្លិចបំផ្លាញប្រទេសកម្ពុជាដែលកំពុងមានសន្តិភាពពេញលេញ និងការ​អភិវឌ្ឍន៍​។ ទង្វើយ៉ាងគឃ្លីនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ជាសកម្មភាពបំពានច្បាប់ រំលោភ​រដ្ឋ​ធម្មនុញ្ញ និងជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែល​ជា​អំពើ​ល្មើស​ច្បាប់​មាន​ចែងនៅក្នុងក្រ​ម​ព្រហ្មទណ្ឌ​ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​ដែល​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​»។​

លោក​ប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និង​ប្រកាស​ប្តេជ្ញាចូលរួមការពារសន្តិភាពសម្រាប់ជាតិ និងប្រជាជន ព្រមទាំងបន្ត​ការ​គាំទ្រ​រាជ​រដ្ឋាភិបាល​កម្ពុជាស្របច្បាប់ ទោះក្នុងតម្លៃណាក៏ដោយ។

អ្នកស្រី សុត រដ្ឋថាន កម្មការិនីរោងចក្រនៅភ្នំពេញបាននិយាយថា ការអំពាវនាវឱ្យមានការ​ងើប​បះបោរ​ប្រឆាំងនឹងរាជរដ្ឋាភិបាល គឺជាចេតនាធ្វើសកម្មភាពប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ពណ៌ ដណ្តើម​អំណាចដោយខុសច្បាប់ ហើយកំពុងធ្វើសកម្មភាពបំផ្លាញស្ថិរភាព សន្តិភាព និងការ​អភិវឌ្ឍន៍​កម្ពុជាដែលខ្មែរត្រូវរួមគ្នាទប់ស្កាត់ជាដាច់ខាត។

អ្នកស្រីបន្តថា៖«យើងខ្ញុំជាកម្មកររោងចក្រសូមប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរ​ក្សា​កា​រពារសន្តិភាព និងបន្តអភិវឌ្ឍជាតិឱ្យសម្បូររុងរឿងថែមទៀត និងរួមគ្នា​ប្រឆាំង​ដាច់ខាត​គ្រប់​ទង្វើ​ដណ្តើម​អំណាចដែលមិនមែនចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា»។

ចំណែកលោក ថុល សុផាន់ណា អ្នកនាំពាក្យ​សមាគម​សម្ព័ន្ធភាព ដើម្បី​មនុស្ស​ធម៌​បាន​លើក​ឡើងថា៖ «យើងខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ឈ្មោះ សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឆ្កួតវង្វេងក្នុង​សង្វៀន​នយោបាយ​រហូត​កើត​រោគ​ចិត្ត​ហ៊ា​ន​អំពាវនាវ និងញុះញង់ឆ្កឹះឆ្កៀលបំបែកបំបាក់សាមគ្គីជាតិដ៏គ្រោះថ្នាក់បំផុត»។

លោកបានអំពាវដល់គ្រប់ក្រុមភាគី អ្នកនយោបាយ ប្រជាពលរដ្ឋ និងកងកម្លាំង​ប្រដាប់​អាវុធ​ទូទាំង​ប្រទេស សូមកុំលង់ជឿក្រុមប្រឆាំងជ្រុលនិយមណាមួយ ឬអ្នកនយោបាយណាមួយ ដែលអូស​ទាញ​ឱ្យខាតបង់ផលប្រយោជន៍ ល្មើសច្បាប់ និងចាត់ទុកបុគ្គលទាំង​នោះ​ជា​ជន​បំផ្លាញ​ជាតិ បំផ្លាញសន្តិភាព ដែលច្បាប់មិនគួរត្រូវលើកលែងនោះទេ។

លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធ​ភាព​បណ្ដុំ​សមាគម​អង្គការ​សង្គម​ស៊ីវិល​បាន​ជំរុ​ញ​ឱ្យ​រាជ​រដ្ឋាភិបាល​បង្កើតច្បាប់ ដើម្បីដាក់ក្រុមជ្រុលនិយមជា «ក្រុមអង្គការភេរវករ»ឱ្យឆាប់ៗ និងចាត់​វិធាន​ការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែល​នៅ​តែប​ន្ត​ប្រព្រឹត្ត​អំពើ​អសីល​ធម៌ និងបំពានច្បាប់កម្ពុជា។

លោកបញ្ជាក់ថា៖«យើងខ្ញុំបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ទោះក្នុងតម្លៃណាក៏ដោយ។ សូមអំពាវដល់គ្រប់ក្រុមភាគី គ្រប់សមាជិកនៃគណបក្សនយោបាយ និងបងប្អូន​ប្រជាពលរដ្ឋ​សូម​កុំលង់​ជឿក្រុមប្រឆាំងជ្រុលនិយមណាមួយ ឬអ្នកនយោបាយណាមួយ ដែលអូសទាញ​ឱ្យខាត​បង់​ផល​ប្រយោជ​ន៍ជាតិ និងល្មើសច្បាប់»៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm