មន្ត្រីលោកខាងលិចបានប្រាប់ទូរទស្សន៍ BBC ថា ទាហានកូរ៉េខាងជើង បានបាត់បង់ ៤០% រួចហើយនៅក្នុងការប្រយុទ្ធនៅក្នុងតំបន់ឃើស(Kursk)ភាគខាងលិចរបស់រុស្ស៊ីក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ។
ក្រុមមន្ត្រីសុំមិនបញ្ចេញឈ្មោះបាននិយាយថា ក្នុងចំណោមទាហានប្រមាណ១១.០០០នាក់ ដែលត្រូវបានបញ្ជូនពីកូរ៉េខាងជើងមាន ៤.០០០នាក់បានស្លាប់ និងរបួសក្នុងសមរភូមិ។

ក្នុងចំណោម៤.០០០នាក់ រួមមានអ្នកស្លាប់ របួស បាត់ខ្លួន ឬចាប់ខ្លួន។ ក្រុមមន្ត្រីបាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ១.០០០នាក់ ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅពាក់កណ្តាលខែមករា។គេមិនដឹងច្បាស់ថាអ្នករបួសត្រូវបានគេព្យាបាលនៅកន្លែងណាទេ។

ប៉ុន្តែតួលេខនេះចង្អុលបង្ហាញពីការខាតបង់យ៉ាងច្រើនមិនធម្មតានៃសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Vladimir Putin គឺលោកKim Jong Un ខណៈលោកព្យាយាមជួយរុស្ស៊ីបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីប្រទេសរុស្ស៊ី មុនពេលការចរចាបទឈប់បាញ់ដែលអាចកើតមាននៅឆ្នាំនេះ។

គួររម្លឹកថាអ៊ុយក្រែន បានវាយលុកយ៉ាងឆាប់រហ័សចូលក្នុងតំបន់ឃើស(Kursk) របស់រុស្ស៊ី កាលពីខែសីហាឆ្នាំ២០២៤ ៕