កីឡាករ​កំពុង​ឡើង​កូដ​នៅ Arsenal, Emile Smith Rowe ត្រូវ​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អង់គ្លេស​ជា​លើក​ដំបូង​

2021/11/09 09:42:53 pm        102

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Arsenal ដែល​កំពុង​មាន​ទំរង់​លេង​ល្អ Emile Smith Rowe ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អង់គ្លេស​ជា​លើកដំបូង​សំរាប់​ការប្រកួត​ជំ​រុះ World Cup ទល់នឹង​អាល់​បា​នី និង​សាន់​ម៉ា​រី​ណូ​។ ​កីឡាករ​របស់ Manchester United ទាំងពីរ Marcus Rashford និង Luke Shaw ក៏ដូចជា Mason Mount និង James Ward-Prowse សុទ្ធតែ​មិន​អាច​ជួយ​ក្រុម​ជំរើស​ជាតិ​បាន​។​

​​កីឡាករ​របស់ Southampton, James Ward-Prowse កំពុង​មាន​ជំងឺ ស្រប​ពេល Rashford ក៏​កំពុង​សម្រាក​ថែទាំ​របួស​ស្មា​របស់​ខ្លួន​ឱ្យ​បានជា ១០០%​។​ ​ចំណែក​ឯ​ខ្សែបម្រើ Chelsea, Mason Mount ក៏​ដក​ខ្លួន​ដោយសារ​មាន​បញ្ហា​ធ្មេញ​ ខណៈ Luke Shaw ក៏​មាន​របួស​បន្តិចបន្តួច​ដែរ​ក្រោយ​ការប្រកួត​ទល់នឹង Manchester City កាលពី​ថ្ងៃ​សៅរ៍​។​ ​អវត្តមាន​កីឡាករ​ខាងលើ​ធ្វើ​ឱ្យ​លោក Gareth Southgate សំរេច​កោះហៅ​កីឡាករ​ជំរើសជាតិ​អង់គ្លេស​អាយុ​ក្រោម ២១​ឆ្នាំ Emile Smith Rowe ឡើង​មកលេង​ក្រុម​ធំ​ជា​លើកដំបូង​ បន្ទាប់ពី​កីឡាករ​វ័យ ២១​ឆ្នាំ​រូបនេះ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ Arsenal ពោល​គឺ​គេ​បាន​ស៊ុត​បញ្ចូល​ទី ៣​ប្រកួត​ចុងក្រោយ​ឱ្យ Arsenal​។​ ​​សូម​បញ្ជាក់​ថា ​អង់គ្លេស​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​អាល់​បា​នី​នៅ Wembley ថ្ងៃ​សុក្រ​នេះ មុន​ធ្វើដំណើរ​ទៅ​ទឹកដី​សាន់​ម៉ា​រី​ណូ​នៅ​ថ្ងៃទី១៥ សប្ដាហ៍​ក្រោយ​។ ​អង់គ្លេស​ត្រូវការ​ ៤​ពិន្ទុ​ពី​ការប្រកួត ២​លើក​នេះ​ដើម្បី​ធានា​បាន​កៅអី​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ World Cup ២០២២ ប្រទេស​កាតា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        267
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm