លោក Trump ព្រមានមន្ត្រីប្រឆាំងនឹងការជ្រៀតជ្រែកក្នុងការបង្រ្កាបជនអន្តោប្រវេសន៍

2025/01/23 10:09:05 am        86

រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបញ្ជារដ្ឋអាជ្ញាអាមេរិក ឱ្យស៊ើបអង្កេតព្រហ្មទណ្ឌលើមន្ត្រីក្នុងតំបន់ដែលប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់អន្តោប្រវេសន៍ នៅក្នុងការព្រមានដ៏ខ្លាំងក្លាមួយ ខណៈបង្កើនការបង្រ្កាបដ៏ធំដែលលោក Trump ចាប់ផ្តើមធ្វើនៅថ្ងៃចូលកាន់តំណែង។

នៅក្នុងអនុស្សរណៈមើលឃើញដោយសារព័ត៌មានរ៉យទ័របង្ហាញថា អនុរដ្ឋមន្រ្តីស្តីទីនៃក្រសួងយុត្តិធម៌របស់លោក Trump គឺលោក Emil Bove បានប្រាប់បុគ្គលិកក្រសួងយុត្តិធម៌ថា អាជ្ញាធររដ្ឋ និងមូលដ្ឋាន ត្រូវតែសហការជាមួយនឹងការបង្ក្រាបជនអន្តោប្រវេសន៍ ហើយរដ្ឋអាជ្ញាសហព័ន្ធ "នឹងស៊ើបអង្កេតឧប្បត្តិហេតុពាក់ព័ន្ធនឹងការមិនធ្វើតាមបញ្ជា ដោយអាចមានការកាត់ទោសតាមច្បាប់"។

អនុស្សរណៈបន្ថែមថា ក្រសួងយុត្តិធម៌ក៏អាចនឹងតតាំងច្បាប់ដែលធ្វើអោយស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងនេះផងដែរ។

គោលនយោបាយនេះត្រូវបានដាក់ចេញនៅពេលរដ្ឋបាលបក្សសាធារណៈរដ្ឋថ្មីបានរៀបចំពង្រឹងការគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងទីក្រុងដែលមានចំនួនជនអន្តោប្រវេសន៍ច្រើន ដោយបង្កើតលទ្ធភាពនៃការប្រឈមមុខដាក់គ្នាជាមួយមន្ត្រីតំបន់ នៅក្នុងទីក្រុងជាច្រើនដែលហៅថាទីជម្រក ដូចជាក្រុងញូវយ៉ក និងឈីកាហ្គោជាដើម ដែលបានដាក់កម្រិតលើកិច្ចសហប្រតិបត្តិការជាមួយកិច្ចខិតខំប្រឹងប្រែងបែបនេះ។

អនុស្សរណៈថ្មីនេះបានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌របស់លោក Trump អាចព្យាយាមគាំទ្ររបៀបវារៈអន្តោប្រវេសន៍ដ៏ខ្លាំងក្លារបស់លោក ដោយពង្រីកការគំរាមកំហែងចោទប្រកាន់ព្រហ្មទណ្ឌទូលំទូលាយ លើសពីជនអន្តោប្រវេសន៍ ឬអ្នកដែលផ្តល់ការងារឱ្យពួកគេ ទៅដល់មន្ត្រីទីក្រុង និងរដ្ឋ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm       
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am