ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សួនតេជោសន្តិភាព ក្នុងខេត្តឧត្តរមានជ័យ

2025/01/23 05:28:43 pm        694

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានមូលនិធីសាងសង់សួនតេជោសន្តិភាពខេត្តឧត្តរមានជ័យ បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្តិភាព ដែលមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរខេត្តឧត្តរមានជ័យ, សៀមរាប, កំពង់ធំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋសរុប ២,២៥០នាក់ ស្ថិតក្នុងក្រុងសំរោង។

នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្នបាលខេត្តឧត្តរមានជ័យ, ក្រុមការងារនៃគណៈកម្មការសិក្សា និងរៀបចំសាងសង់វិមានឈ្នះ ឈ្នះ, ក្រុមការងារប្រវត្តិសាស្រ្ត, អង្គភាពសេនាតេជោ, អនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង និង ក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់ខិតខំរៀបចំ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់សួនសន្តិភាពខេត្តឧត្តរមានជ័យ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ការបញ្ចុះបឋមសិលានាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សម្រេចបានក្នុងការួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ប្រវត្តិសាស្ត្រ ប្រកបដោយចីរភាព។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា បន្ទាប់ពីការកសាងវិមានឈ្នះ ឈ្នះ និងការកសាងស្តូបឈ្នះ ឈ្នះ នៅ កោះកុង អន្លង់វែង ប៉ៃលិន និង ការរៀបចំពិធីបញ្ចុះបឋមសិលាកសាង សួនតេជោសន្តិភាព នាពេលនេះ គឺតំណាងអោយខ្លឹមសារនយោបាយឈ្នះ ឈ្នះ ជាការចងចាំគុណតម្លៃសន្តិភាព ដែលមានអត្ថន័យច្រើនយ៉ាងដោយបានបន្តនិរន្តរភាពប្រវត្តិសាស្ត្រ ជាការកសាងតឹកតាង ដើម្បីចារឹកទំព័រនៃការបញ្ចប់សង្គ្រាមនាំអោយមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។ ទន្ទឹមនេះក៍បានផ្តល់សក្ខីកម្ម នៃការខិតខំការពារសន្តិភាព និងស្ថិរភាព ទប់ស្កាត់កុំឲ្យកើតមានជម្លោះ ឬសង្គ្រាមស៊ីវិលក្នុងប្រទេសថែមទៀតផងសម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលបង្កើត និងដឹកនាំដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា មានដំណើរការតាមដំណាក់កាល តាមទីកន្លែងពីជំហានមួយ ទៅជំហានមួយលើស្ថានភាពបត់បែនស្មុគស្មាញ និងមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្លាតវៃតាមយុទ្ធវិធីច្រើនយ៉ាងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ទីតាំងស្រុកអន្លង់វែង ក៏ដូចជាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនៃខេត្តនេះ គឺជាធនធានដ៏វិសេសវិសាលមួយ ត្រូវបានស្គាល់ជាទូទៅថា ជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម និងជាចំណុចផ្តោតមួយដ៏សំខាន់នៃគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា តំបន់ឧត្តរមានជ័យប្រមូលផ្តុំទៅ ដោយកេរដំណែល និងបន្សល់ទុកនូវប្រវត្តិសាស្ត្រជាច្រើន ដោយសារតែអន្លង់វែងមានសារៈសំខាន់ក្រៃលែង ចំពោះភាពស្វិតស្វាញ នៃចលនាតស៊ូរបស់ខ្មែរក្រហមតំបន់នេះគឺជាទីតាំងនិមិត្តរូបតំណាងឱ្យជ័យជំនះចុងក្រោយនៃគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្ឃឹមថា ការកសាងសួនសន្តិភាពនៅទីនេះនឹងបណ្តុះនូវស្មារតីដឹងគុណ កតញ្ញូ និងចូលរួមការពារសន្តិភាព ដោយនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ព្រមទាំងពង្រីក និងពង្រឹង គ្រប់ទីតាំងគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមរបស់មនុស្សជំនាន់នេះ និងជំនាន់តទៅអនាគត គឺជាកត្តាស្នូលនៃការថែរក្សាសន្តិភាព ដែលបានមកពីនយោបាយឈ្នះ ឈ្នះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm