ជនសង្ស័យ៦នាក់នគរបាលបញ្ជូនខ្លួនទៅតុលាការ ពាក់ព័ន្ធករណី ធាក់ប្លន់និងប្រើដាវកាប់យកម៉ូតូ

2021/11/09 10:02:36 pm        555

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានបើកការស៊ើបសួរលើសំណុំរឿងជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធបទល្មើស «ធ្វើសកម្មភាព ធាក់ម៉ូតូផ្តួលរួចយកកំបិត និងដាវកាប់ប្លន់យកម៉ូតូក្នុង៣ករណីផ្សេងគ្នា» ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សាត្រូវបាន សមត្ថកិច្ច​ បានឲ្យដឹងថា ទី១.ឈ្មោះឌឹម ប៉េងអ៊ី អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ,ទី២.ឈ្មោះ អាន សត្យា ហៅយ៉ា អាយុ ១៨ឆ្នាំ ជាជាងម៉ាស៊ីនត្រជាក់ ,ទី៣ឈ្មោះ សេង បូរី អាយុ១៨ឆ្នាំ ជាសិស្ស ,ទី៤ ឈ្មោះ គឹម សុខសានបញ្ញាអាយុ១៨ឆ្នាំ ជាសិស្ស, ទី៥ ឈ្មោះ ឡាយ ស្រីមានហៅទីអាយុ១៧ឆ្នាំជាអ្នកលក់អីវ៉ាន់តាមអនឡាញ និង ទី៦.ឈ្មោះ ហ៊ួន ស៊ិង អាយុ៣៣ឆ្នាំជាគ្រូបង្រៀន មានលំនៅឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

នគរបាលជំនាញ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកំរិត​ស្រាល​នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវហើយ ឈានទៅឃាត់ខ្លួន បានជា​បន្តបន្ទាប់​កាលពីថ្ងៃទី០៥ ​ទី០៦និងទី០៧​ ខែវិច្ឆិកាឆ្នាំ២០២១ បន្ទាប់ពី ធ្វើសកម្មភាពលួច​មាន​ស្ថាន​ទម្ងន់​ទោស ​ដោយការប្រព្រឹត្តអំពើហិង្សា (ធាក់ម៉ូតូផ្តួលរួចយកកំបិត និងដាវកាប់ប្លន់យកម៉ូតូ) ក្នុង៣ករណីផ្សេងគ្នា។

នៅក្នុងការឃាត់ខ្លួននគរបាលក៏បានសហការ ជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ ខណ្ឌដូនពេញ ​និងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ​នៃស្នងការនគរបាលខេត្តព្រៃវែងផងដែរ។


មន្រ្តី​ជំនាញ បានបន្តទៀតថា ជនសង្ស័យ ជាមុខសញ្ញាធាក់ប្លន់យកម៉ូតូយ៉ាងសកម្ម ចំនួន៣ករណី​ផ្សេង គ្នា ១ប្រព្រឹត្តិនៅចំណុចផ្លូវបេតុង ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលា​ម៉ោង​ប្រមាណ៤និង៣០នាទីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ ធាក់និងកាប់ប្លន់យកម៉ូតូម៉ាកហុង ឌ្រីមសេរី២០១៨ ពាក់ស្លាកលេខភ្នំពេញ១GW.៩៥២៧ ។

ករណីទី២ នៅចំណុច ភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីវេលាម៉ោង​ប្រមាណ​៥ទាបភ្លឺ ថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ និងលើកទី៣ កាប់ប្លន់យកម៉ូតូកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅសង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បន្ទាប់ពីឃាត់ខ្លួននគរបាលដកហូតបានម៉ូតូជនរងគ្រោះ និង ម៉ូតូដែលជិះធ្វើសកម្មភាព​ចំនួន​៥គ្រឿង​ព្រមទាំង​ស្លាកលេខ ​ម៉ូតូមួយចំនួនផងដែរ។

បច្ចុប្បន្នក្រុមជនត្រូវចោទទាំង៦នាក់នេះ កំពុងស្ថិតក្នុងដំណាក់​កាល​តំណាង​អយ្យការ​បើក​ការស៊ើប​សួរ​នៅឡើយ ​បន្ទាប់​មក​នឹងធ្វើការចោទប្រកាន់​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​បន្ត​ទៀត​ តាម​នីតិវិធី៕

អត្ថបទ ៖ កុម្ភៈ



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm