សម្តេច ឃួន សុដារី ស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចស្រ្តីប្រទេសហ្វីលីពីនដែលសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជា

2025/01/23 07:24:01 pm        98

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន (Women Business Council of the Philippines) ដឹកនាំដោយលោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល(Rosemarie P.Rafael) នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន នៅកម្ពុជា ក្នុងការពិនិត្យសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីធ្វើការវិនិយោគ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា លើសពីនេះ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរកាន់តែជិតស្និទ្ធ និងមានការយោគយល់គ្នាកាន់តែច្រើនឡើង។

លោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតដល់គណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកជំទាវ បានថ្លែងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា របស់កម្ពុជា ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់គណៈប្រតភូសហគ្រិនស្រ្តីហ្វីលីពីន។ 

ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ជាពិសេសលទ្ធផលនៃជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបានគូសបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ និងលើកទឹកចិត្តជាខ្លំាងដល់ក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន ក្នុងការវិនិយោគនៅកម្ពុជា។

សមាជិកគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ មានមកពីវិស័យជាច្រើនដូចជា វិស័យកសិកម្ម អាកាសចរណ៍ ទេសចរណ៍ យានយន្ត អប់រំ សុខាភិបាល ដឹកជញ្ជូន និងឡូជីស្ទីក ផ្នែកសេវាកម្មក្នុងវិស័យទេសចរណ៍ និងគ្រឿងសង្ហារឹមជាដើម។ 

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាប្រទេសកម្ពុជានិងហ្វីលីពីន នៅមានសក្តានុពលជាច្រើនទៀត ដែលត្រូវសិក្សារួមគ្នា បង្កើនកិច្ចសហការគ្នាក្នុងការវិនិយោគ ទំាងការនាំចេញនាំចូល ក៏ដូចជានៅលើវិស័យនានា មានដូចជាស្រូវអង្ករ វិស័យអប់រំ សុខាភិបាលជាដើមនោះ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។ 

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា មិនខុសពីរាជរដ្ឋាភិបាល រដ្ឋសភាកម្ពុជាគំាទ្រពេញទំហឹង ចំពោះការវិនិយោគរបស់ធុរជន ពិសេសសហគ្រិនស្រ្តី នៃប្រទេសទំាងពីរ។ កម្ពុជាមានច្បាប់និងគោលនយោបាយជាច្រើនក្នុងការលើកទឹកចិត្ត និងការពារផលប្រយោជន៍អ្នកវិនិយោគបរទេស។ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់វិស័យឯកជននិងចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ ចំពោះតួនាទី សមិទ្ធផល និងស្នាដៃសំខាន់ៗ ដែលក្រុមប្រឹក្សាធុរកិច្ចស្រ្តីនៃប្រទេសហ្វីលីពីនសម្រេចបាន នាពេលកន្លងមក ជាពិសេស គឺបាននាំមុខគេក្នុងការលើកម្ពស់សំឡេងរបស់ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម និងផ្តល់ភាពអង់អាចដល់ស្រ្តីនៅហ្វីលីពីន។ 

នៅក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានចែករំលែកអំពីអំពីវប្បធម៌ប្រពៃណីរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់ស្រ្តីនិងសមភាពយេនឌ័រ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាសង្គមមាតាធិបតេយ្យ ដោយយកស្រ្តីជាធំ ដែលបានឆ្លុះបញ្ចាំងតាមរយៈការប្រើប្រាស់ពាក្យពេចន៍ ជាផ្លូវការនិងក្រៅផ្លូវការ ដូចជាមេស្រុក មេឃុំ មេគ្រួសារ ជាដើម។

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី និងសមភាពយេនឌ័រ និងបានលើកទឹកចិត្តយ៉ាងខ្លាំងទៅដល់ភាគីពាក់ព័ន្ធទាំងរាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យប្រកាន់យកគោលនយោបាយ និងថវិកា ដោយឆ្លើយតបទៅនឹងយេនឌ័រ។ គោលនយោបាយនេះ ក៏ជាតម្រូវការបន្ទាន់ សម្រាប់ការគាំទ្រដ៏រឹងមាំបន្ថែមទៀតសម្រាប់សហគ្រិនស្ត្រី ផងដែរ។ ជាមួយគ្នានេះ រដ្ឋសភាបានបង្កើតយន្តការសំខាន់នានា ដូចជា អ្នកនយោបាយសភាស្រ្តី (Women Parliamentarians Caucus) និងគំនិតផ្តួចផ្តើម #Girl2Leader ដើម្បីជំរុញការផ្តល់ភាពអង់អាចដល់ស្ត្រី និងសមភាពយេនឌ័រ បន្ថែមទៀតផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm