ភ្នំពេញ៖ ប្រជាពលរដ្ឋដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខផ្ទះលោកអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវ បានជួបហេតុការណ៍ខ្យល់គដួលជាបន្ដបន្ទាប់ បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន ៤នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងមួយចំនួផ្សេងទៀត កំពុងធ្វើការសង្គ្រោះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌដូនពេញ ប្រាប់BTVនៅមុននេះ។
សូមបញ្ជាក់ផងដែរផ្ទះលោកអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ក្រោយបង្កការភ្ញាក់ផ្អើល អាជ្ញាធរមានសមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុភ្លាម ដើម្បីជួយអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕ អត្ថបទ៖ កុម្ភៈ






