បេសកជនUN គូសបញ្ជាក់ពីបញ្ហាប្រឈមសម្រាប់រដ្ឋបាលថ្មីរបស់ស៊ីរី និងជំរុញឲ្យមានការផ្លាស់ប្តូរទាំងស្រុង

2025/01/23 10:09:20 pm        239

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរី លោក Geir Pedersen កាលពីថ្ងៃពុធ បានរៀបរាប់អំពីឧបសគ្គចំនួន ៧ ដែលថ្នាក់ដឹកនាំថ្មីរបស់ប្រទេសស៊ីរី កំពុងប្រឈម រាប់ចាប់ពីការរួមបញ្ចូលក្រុមប្រឆាំងប្រដាប់អាវុធ ទៅជាកម្លាំងជាតិតែមួយ រហូតដល់ការបញ្ចប់ការដាក់ទណ្ឌកម្ម និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។

លោក Pedersen បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងដាម៉ាស( Damascus)ថា៖«លេខ១ គឺការបង្រួបបង្រួមក្រុមប្រដាប់អាវុធ នៅក្រោមកងទ័ពជាតិ»។ «លេខ២ ទាក់ទងនឹងបញ្ហាប្រឈមជាក់លាក់ នៅភាគឦសាន ហើយទី៣ គឺធានាការការពារសម្រាប់ប្រជាជនស៊ីរីទាំងអស់។ ទី៤ ដូចដែលខ្ញុំបានលើកឡើងពីមុន គឺការផ្លាស់ប្តូរនយោបាយ។ ទី៥ គឺយុត្តិធម៌អន្តរកាល។ ទី៦ គឺបញ្ហាទណ្ឌកម្ម ការស្តារសេដ្ឋកិច្ច និង ការកសាងឡើងវិញ និង ទី៧ជាចុងក្រោយ គឺវត្តមានរបស់ អ៊ីស្រាអែល»។

លោក Pedersen បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនយោបាយដែលមានរដ្ឋធម្មនុញ្ញថ្មី និងការបោះឆ្នោតដោយសេរី ត្រូវតែ «ដឹកនាំដោយស៊ីរីនិងជាកម្មសិទ្ធិរបស់ស៊ីរី» ដើម្បីទទួលបានជោគជ័យ។ លោកបានមានថ្លែងថា៖«យើងត្រូវការការផ្លាស់ប្តូរទាំងស្រុង»។

បេសកជនUN រូបះ ក៏បានអំពាវនាវឲ្យមានការដកទណ្ឌកម្ម ដើម្បីពន្លឿនការកសាងប្រទេសស៊ីរីឡើងវិញ ដោយបន្ថែមថា ប្រហែលជាត្រូវការពេលវេលា មុនពេលដែលអាចធ្វើការចរចាអំពីការបន្ធូរបន្ថយទណ្ឌកម្មបែបនេះ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm