ក្រសួងការងារមានមហិច្ឆតាពង្រីកបញ្ជរសេវាសាធារណៈចំនួន ១ពាន់គ្រឿង ដើម្បីបំពេញតម្រូវ​ការអ្នក​ប្រើប្រាស់

2025/01/23 10:20:07 pm        407

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមករានេះ បានប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ បញ្ជរសេវាសាធារណៈចល័តចំនួន ១០០គ្រឿង សម្រាប់សាធារណជន​ប្រើ​ប្រាស់​ជា​ជំហាន​ទី១ នៅតាមទីតាំងសាធារណៈនានា ខណៈក្រសួងមាន​មហិច្ឆតា​គ្រោងនឹង​បង្កើត​បញ្ជរ​នេះ​ឲ្យ​បាន ១,០០០គ្រឿង នៅតាមទីសាធារណៈនៅឆ្នាំ២០២៥នេះ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយចប់ពិធីនេះ បាន​មាន​ប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ការបង្កើតបញ្ជរ​សេវាសាធារណៈ​ចល័ត​នេះ​ឡើង​ គឺស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីផ្ត​ល់​ព័ត៌មាន​ឲ្យ​បានទៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ក្រោមហេតុផលនេះ ទើបក្រសួងការងារ និងបណ្តុះ​បណ្តាល​​វិជ្ជាជីវៈ បានផ្តួចផ្តើមសហការជាមួយវិទ្យាស្ថានបច្ចេកទេស (TVET) ផលិត​បញ្ជរ​សេវា​សាធារណៈ​ចល័ត ដើម្បីដាក់នៅតាមទីតាំងសាធារណៈ សាកលវិទ្យាល័យ សាលារៀន ផ្សារ​ទំនើប តំបន់សេដ្ឋកិច្ចពិសេស និងនៅតាមទីប្រជុំជននានាជាដើម សម្រាប់​សាធារណ​ជន​ប្រើ​ប្រាស់​។ ឯកឧត្តម បានបញ្ជាក់ឲ្យដឹងទៀតថា បញ្ជរសេវាសាធារណៈចល័ត នេះ គឺជាស្នាដៃសិស្ស និស្សិត​របស់វិទ្យាស្ថាន TVET ដែលបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្ស និស្សិត បុគ្គលិក​ក្រុមហ៊ុន កម្មករ កម្មការិនី និយោជិត និយោជក រោងចក្រ សហគ្រាស និងសាធារណជន ក្នុង​ការទទួលយកសេវាសាធារណៈនានារបស់ក្រសួង នៅតាម​ទីតាំង​សាធារណៈ​នានា​ដែល​នៅ​ជិត​គេហដ្ឋានរបស់ខ្លួនតែម្តង។

អ្នកចូលរួមក្នុងកម្មវិធីដាក់ឱ្យដំណើរការជាផ្លូវការ បញ្ជរសេវាសាធារណៈចល័ត នេះ បានបង្ហាញ​ការ​ភ្ញាក់​ផ្អើល និងសប្បាយរីករាយនៅពេលដែលដឹងថា បញ្ជរសេវាសាធារណៈចល័តទាំងនេះ កូន​ខ្មែរ​អាច​ធ្វើបាន ជាពិសេសចេញពីស្នាដៃសិស្ស និស្សិតរបស់វិទ្យាស្ថាន TVET ដែលពិតជា​មាន​សារៈសំខាន់​ក្នុង​ការផ្តល់ព័ត៌មានដែលជាក់លាក់ ត្រឹមត្រូវ និងច្បាស់លាស់ ។

សូមជំរាបជូនថា បញ្ជរសេវាសាធារណៈ នេះ មានមុខងារសំខាន់ៗចំនួន១០ មានដូចជា៖ សេវា​ចុះ​ឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះស្វែងរកបុគ្គលិក, សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ , សេវា​ចុះ​ឈ្មោះស្វែងរកការងារក្រៅប្រទេស , សេវាចុះឈ្មោះសមាជិក ប.ស.ស. , បណ្ណ/សៀវភៅ​ការងារ​កម្មករនិយោជិតខ្មែរ, ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង, សេវាតាម​ដាន​សេវា​សាធារណៈក្រសួងការងារ, ប្រអប់បណ្តឹងអនាមិក និងសេវាផ្សេងៗ៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm