កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃពុធ បានរុលចូលទៅក្នុងទីប្រជុំជន Taybeh របស់ប្រទេសលីបង់ ដោយបានធ្វើការស្វែងរកយ៉ាងទូលំទូលាយ នៅក្នុងតំបន់ រហូតដល់ភូមិ Adchit Al-Qusayr និងបានដុតបំផ្លាញផ្ទះជាច្រើនខ្នង។
រឿងដាច់ដោយឡែកមួយទៀត គឺអ៊ីស្រាអែលបានវាយប្រហារដោយដ្រូនទៅតំបន់មួយ នៅចន្លោះទីក្រុង Wadi Khansa និង Al-Majidiya នៅក្នុងស្រុក Hasbaya។
កងទ័ពអ៊ីស្រាអែល កំពុងប្រើពេលវេលាដែលនៅសេសសល់ ក្នុងកិច្ចព្រមព្រៀងឈប់បាញ់ ជាមួយក្រុមហេសបូឡា ដើម្បីបង្កើតការគ្រប់គ្រងលើតំបន់ព្រំដែនលីបង់។
ប្រភពសន្តិសុខ បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល បានដំឡើងឡើងវិញនូវកាមេរ៉ាឃ្លាំមើល និងឧបករណ៍ស្តាប់ នៅតាមបណ្តោយព្រំដែន។
ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការ បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល «បានបញ្ចប់ការសាងសង់ជញ្ជាំងបេតុង តាមបណ្តោយខ្សែបន្ទាត់ពណ៌ខៀវ ពីភូមិ Yarin ទៅដល់ភូមិDahira» ។
នៅពេលដែលកងទ័ពលីបង់ បន្តបង្កើតមូលដ្ឋានឈរជើង នៅក្នុងតំបន់ដែលកងទ័ពអ៊ីស្រាអែលបានដកកងទ័ពចេញ ហើយរៀបចំចូលទៅក្នុងទីប្រជុំជន Hanine ក្នុងស្រុក Bint Jbeil ប្រជាជនមួយចំនួនមកពីទីក្រុង Al-Bayyadah, Shamaa, Alma Al-Shaab និង Naqoura ក្នុងតំបន់ខាងលិច ត្រូវបានអនុញ្ញាតឲ្យទៅលេងស្រុកកំណើតរបស់ពួកគេ។