ក្រសួងធនធានមនុស្ស និងអភិវឌ្ឍន៍សង្គម បានប្រកាសថា អារ៉ាប៊ីសាអ៊ូឌីត បានដាក់ចេញនូវគោលនយោបាយជាតិរបស់ខ្លួន ដើម្បីលុបបំបាត់ពលកម្មដោយបង្ខំ។
លោក Osama Ghanem Alobaidy ទីប្រឹក្សា និងជាសាស្រ្តាផ្នែកចារ្យច្បាប់ នៅវិទ្យាស្ថានរដ្ឋបាលសាធារណៈ ក្នុងទីក្រុងរៅយ៉ាដ( Riyadh) បានប្រាប់សារព័ត៌មាន Arab News ថា៖«គោលនយោបាយនេះដែលត្រូវបានអនុម័តដោយព្រះរាជាណាចក្រនេះ នឹងធានានូវការការពារអ្នករស់នៅ ឬធ្វើការ នៅក្នុងប្រទេសនេះ និងបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាព»។
នៅក្នុងឆ្នាំ ២០២១ «អារ៉ាប៊ីសាអ៊ូឌីត បានក្លាយជាប្រទេសដំបូងគេនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូង ( GCC) ដែលផ្តល់សច្ចាប័នលើពិធីសារឆ្នាំ ២០១៤ នៃអនុសញ្ញាស្តីពីការងារដោយបង្ខំរបស់អង្គការពលកម្មអន្តរជាតិ ដោយធ្វើឲ្យគោលនយោបាយស្របតាមស្តង់ដាអន្តរជាតិ ដើម្បីលុបបំបាត់ពលកម្មដោយបង្ខំ។
លោក Alobaidy បាននិយាយថា៖«ការធ្វើបែបនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអ៊ូឌីត ក្នុងការធ្វើឲ្យប្រសើរឡើង និងការពារសិទ្ធិរបស់បុគ្គល ដែលកំពុងរស់នៅ ឬធ្វើការ នៅក្នុងព្រះរាជាណាចក្រនេះ» ។
គោលនយោបាយដែលបានដាក់ចេញថ្មីនេះ មានគោលបំណងលុបបំបាត់ពលកម្មដោយបង្ខំ តាមរយៈវិធានការទប់ស្កាត់ និងការពារ។