លោក Trump ពិចារណាឲ្យរដ្ឋដែលរងប៉ះពាល់ដោយគ្រោះមហន្តរាយ ដោះស្រាយបញ្ហាខ្លួនឯង

2025/01/23 10:42:44 pm        66

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី២២ ខែមករា) បានបង្ហើបការបញ្ចប់ការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយសហព័ន្ធ ហើយទុកឲ្យរដ្ឋនានាដោះស្រាយបញ្ហាដោយខ្លួនឯង ក្នុងអំឡុងពេលមានគ្រោះអាសន្ន ដោយការលើកឡើងនេះមានក្នុងបទសម្ភាសន៍លើកដំបូង នៅឯការិយាល័យ Oval Office គិតចាប់តាំងពីបានវិលទៅកាន់អំណាចវិញ។

ដោយទីក្រុង Los Angeles ដែលត្រូវបានបំផ្លិចបំផ្លាញដោយចំហេះព្រៃ ហើយភាគខាងកើតសហរដ្ឋអាមេរិក នៅតែត្រដាបត្រដួសមិនទាន់ប្រសើរឡើងវិញ ដោយសារខ្យល់ព្យុះដ៏ខ្លាំងក្លាចំនួន២ លោក Trump បានចោទប្រកាន់ភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (Fema) ថា បានទុកជនរងគ្រោះចោល។

លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា៖ «Fema មិនបានបំពេញតួនាទីរបស់ពួកគេ រយៈពេល ៤ឆ្នាំចុងក្រោយនេះ។ អ្នកដឹងទេ ខ្ញុំធ្លាប់មាន Fema ដែលធ្វើការបានយ៉ាងល្អ។ យើងមានមហន្តរាយ ដោយសារព្យុះសង្ឃរា នៅរដ្ឋ Florida និងព្យុះកួច នៅ Alabama»។

លោកបានបន្ថែមថា៖ «ប៉ុន្តែលុះត្រាណាតែអ្នកមានប្រភេទនៃភាពជាអ្នកដឹកនាំច្បាស់លាស់ នោះទើបវាអាចដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។ ហើយ Fema នឹងក្លាយជាការពិភាក្សាដ៏ធំពេញលេញ ក្នុងរយៈពេលដ៏ខ្លីនេះ ព្រោះខ្ញុំចង់ឃើញរដ្ឋនានាដោះស្រាយបញ្ហាផ្ទាល់របស់ពួកគេ»។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Trump បានកើតឡើងនៅពេលដែលចំហេះព្រៃថ្មីមួយ បានឆាបឆេះឡើងនៅភាគខាងជើងនៃទីក្រុង Los Angeles ដែលបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ និងបង្កឲ្យមានការព្រួយបារម្ភក្នុងតំបន់មួយដែលនៅតែមិនទាន់រួចផុតពីស្ថានភាពអាក្រក់ ដោយសារតែចំហេះដ៏អាក្រក់បំផុតចំនួន ២៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm