ចំនួនអ្នកស្លាប់ដោយសារបំណាក់ដី នៅឥណ្ឌូនេស៊ី ឡើងដល់ ២១នាក់ ខណៈក្រុមអ្នកសង្គ្រោះ ស្វែងរកអ្នកនៅមានជីវិត

2025/01/23 10:56:18 pm        45

ក្រុមមន្ត្រី បានប្រាប់ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដី នៅលើកោះជ្វារបស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់យ៉ាងតិច ២១នាក់ ខណៈ ៥នាក់ផ្សេងទៀត នៅតែបាត់ខ្លួន គិតត្រឹមថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមករា) ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងស្ថានភាពអាកាសធាតុដ៏អាក្រក់ ដើម្បីស្វែងរកអ្នកនៅមានជីវិត។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី២០ ខែមករា នៅតំបន់ភ្នំក្បែរទីក្រុង Pekalongan ក្នុងខេត្តជ្វាកណ្ដាល (Central Java) បានបង្កឲ្យមានបំណាក់ដី ដែលបណ្ដាលឲ្យបាក់ស្ពាន ហើយកប់រថយន្ត និងផ្ទះសម្បែង។

ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះមកពីទីក្រុងក្បែរនោះ Semarang គឺលោក Budiono បាននិយាយប្រាប់សារព័ត៌មាន AFP ថា៖ «គិតត្រឹមព្រឹកនេះ យើងបានរកឃើញជនរងគ្រោះចំនួន ២១នាក់ដែលបានបាត់បង់ជីវិត ហើយនៅមាន ៥នាក់ទៀតដែលកំពុងត្រូវបានស្វែងរក»។

ឧបករណ៍ធុនធ្ងន់ៗ ត្រូវបានដាក់ពង្រាយទៅកាន់ភូមិ Kasimpar ដែលរងគ្រោះខ្លាំងបំផុត ដើម្បីស្វែងរកតាមបំណែកបាក់បែករបស់ផ្ទះនៃមន្ត្រីមូលដ្ឋាន ក៏ដូចជាហាងកាហ្វេ ជាកន្លែងដែលជនរងគ្រោះជាច្រើនត្រូវបានគេគិតថា កប់នៅក្នុងនោះ ខណៈដែលពួកគេស្វែងរកទីជ្រកភ្លៀង។

យោងតាមទីភ្នាក់ងាររុករក និងជួយសង្គ្រោះ Basarnas បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៣នាក់ ក៏បានរងរបួសផងដែរនៅក្នុងហេតុការណ៍បំណាក់ដីនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm