អ្នកឧកញ៉ា សុខ គង់ និងឯកឧត្តម ឃួង ស្រេង ឧបត្ថម្ភដល់គ្រួសារសពម្នាក់ទទួលបានថវិកា ១៥លានរៀល និងអ្នករងរបួសទទួលបានម្នាក់ចំនួន ៤លានរៀល ក្នុង​ព្រឹត្តិការណ៍​ប្រជ្រៀត​គ្នា​ទទួល​អំណោយ

2025/01/23 11:13:16 pm        503

ភ្នំពេញ៖ ដោយមានការយកចិត្តទុក្ខដាក់គិតគូ និងជួយ​សម្រួល​ដ​ល់​ការ​លំបាក​សម្រាប់​ការ​ធ្វើ​បុណ្យ​សព និងអ្នកកំពុង​សង្គ្រោះ​ក្នុង​ព្រឹត្តិការណ៍​ប្រជ្រៀត​គ្នា​ទទួល​អំណោយ​នៅ​មុខ​ភូមិ​គ្រឹះអ្ន​ក​ឧកញ៉ា សុខ គង់ បន្ទាប់ពីបានជួយអន្តរាគមន៍ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង​អ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភក្នុងសពម្នាក់ទទួលបានថវិកា ១៥លានរៀល និងអ្នក​រង​របួស​ទទួលបានម្នាក់ចំនួន ៤លានរៀល។

ថវិកាដែលជាអំណោយរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវបានលោក សុខ ពេញវុធ អភិបាលរង​រាជ​ធានី​នាំយក​ទៅ​ប្រគល់​ជូន​ដល់​ដៃ​ញាតិ​របស់​ជន​រង​គ្រោះ​នៅ​មន្ទីរ​ពេទ្យ​អង្គ​ឌួង និងមន្ទីរពេទ្យកាល់ម៉ែត នាវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

លោក សុខ ពេញវុធ បានឲ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់​ឱ្យ​លោក​នាំ​យកអំណោយជាថវិកាមកប្រគល់ជូនគ្រួសារជនរងគ្រោះ ដោយសពរងគ្រោះម្នាក់​ទទួល​បាន​ថវិកា​ចំនួន ៥លានរៀល និង២លានរៀលសម្រាប់ជនរងគ្រោះដែល​រងរបួស​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ជាមួយគ្នានោះដែរ អ្នកឧកញ៉ា សុខ គង់ ក៏បានផ្ដល់ជាអំណោយចំនួន ១០លាន​រៀល សម្រាប់សពម្នាក់ និង ២លានរៀល សម្រាប់ជនរងគ្រោះដែល​រងរបួស​នៅ​ក្នុង​ព្រឹត្តិការណ៍នេះផងដែរ។ ដោយឡែកសម្រាប់ការដឹកជញ្ជូនសពទៅស្រុកកំណើត និងក្ដារមឈូសត្រូវបានលោក ជា ខេមា អភិបាលខណ្ឌដូនពេញជាអ្នកធានារ៉ាប់រង។

ក្នុងហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរបួស០៥នាក់ ។ ចំពោះអ្នកស្លាប់ទី១ ឈ្មោះ ម៉ាន់ សុីយ៉ាន ភេទប្រុស អាយុ ៧១ឆ្នាំ ស្នាក់នៅភូមិដេីមចន្ទ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ គង់ វ៉ាន់ថា ភេទស្រី អាយុ៦៧ឆ្នាំ ស្នាក់នៅភូមិកំរៀង ឃុំឈេីកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទី៣ឈ្មោះ យស់ សារឿន ភេទស្រី អាយុ៦៥ មុខរបរលក់ការ៉េម ស្នាក់នៅត្រឡោកបែក និងមានស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទី៤ មិនទាន់មានញ្ញាតិសណ្តាន។ ចំណែកអ្នកដែលរងរបួស ០៥នាក់ ទី១ ឈ្មោះ នូ សុីណា ភេទស្រី អាយុ៣៥ឆ្នាំ មកពី ឃុំអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ទី២ ឈ្មោះ ស៊ូ សាលី ភេទប្រុស អាយុ១៥ឆ្នាំ មកពីខណ្ឌឬស្សីកែវ។ ទី៣ឈ្មោះ កែវ ភឿក ភេទប្រុស អាយុ ៦៥ឆ្នាំ មកពីខណ្ឌឬស្សីកែវ។ ទី៤ ឈ្មោះ ឡោ សាំ ភេទស្រី អាយុ៧៣ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី៥ឈ្មោះ យិត តុន ភេទប្រុស អាយុ ៧៥ឆ្នាំ មានស្រុកកំណើតនៅស្រុស្វាយអន្ទរខេត្តព្រៃវែង៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm