ភ្នំពេញ ៖ ក្នុងឱកាសរម្លឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ៩ វិច្ឆិកាគេហទំព័ររបស់ ក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះជាតិសាសន៍របស់អាម៉េរិក ដែលមានឈ្មោះថា Google បានដាក់បង្ហាញនូវ ទង់ជាតិកម្ពុជាដែលកំពុងបក់រវិចនៅលើគេហទំព័ររបស់ខ្លួន។
Google គឺជាក្រុមហ៊ុនល្បាញល្បីលំដាប់ពិភពលោកមួយរបស់អាម៉េរិកដែលមានឯកទេសផ្ដល់សេវា លើសេវាកម្មអ៊ីនធឺណិត និងផលិតផលជាច្រើនទៀត ដែលក្នុងនោះមានដូចជាបច្ចេកវិទ្យាផ្សព្វផ្សាយ ពាណិជ្ជកម្មតាមអនឡាញ, ការ search engine, cloud, software និង hardware ជាដើម៕អត្ថបទ ៖ ឌិន