កងទ័ពជើងទឹកប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃឲ្យខាងតែបាន

2025/01/23 11:36:53 pm        124

ភ្នំពេញ ៖ នាយនាវី នាយនាវីរង និងពលនាវឹកទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក បានប្រកាសប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខ សន្តិភាព និងការពារនូវរាល់សមិទ្ធផលទាំងឡាយណារបស់រាជរដ្ឋាភិបាលឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក្តី។

 យោងតាមសុន្ទរកថា របស់នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលអាន ដោយឧត្តមនាវីឯកទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិស ដៅឆ្នាំ២០២៥ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះបាន លើកឡើងថា «កងទ័ពជើងទឹក និងអគ្គលេខាធិ ការដ្ឋានគ.ជ.ស.ស ប្តេជ្ញាខិតខំអនុវត្តទិសដៅការងារឆ្នាំ២០២៥ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសន្តិភាព ការពារសមិទ្ធផលទាំងឡាយ ដែលជា ស្នាដៃដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តបន្សល់ទុកពី សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៏នៃសន្តិភាព និង ការអភិវឌ្ឍជាតិកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ចូលរួមការពារឲ្យបានដាច់ខាតនូវសន្តិភាព ទោះតម្លៃណាក៏ដោយ»។

 នៅក្នុងសុន្ទកថានេះដែរ នាយឧត្តមនាវីទៀ វិញ ក៏បានលើកឡើងអំពីសមិទ្ធផលជាច្រើនរបស់ នាយនាវី នាយនាវីរង ពលនាវឹកនៃកងទ័ពជើងទឹក និងមន្រ្តីអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិ សុខលម្ហសមុទ្រ ដែលបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងចូលរួមសង្រ្គោះពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗផងដែរ។

 ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កងទ័ពជើងទឹក បានបន្តប្រើប្រាស់កម្លាំង និង មធ្យោ បាយសហការជាមួយនឹងសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងសមត្ថកិច្ចដទៃ ទៀតធ្វើការល្បាតត្រួតពិនិត្យក្តាប់សភាពការណ៍ និងបង្រ្កាបបទល្មើសនៅសមុទ្រ និងទន្លេជាប្រចាំ។ បានបន្តកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមកោះ-ឆ្នេ និងពង្រឹងយុទ្ធសាស្រ្តមួយចំនួនឲ្យកាន់តរឹងមាំបន្ថែម ទៀតដើម្បីការពារទប់ទល់ទៅនឹងហេតុការណ៍នានា។ រួមចំណែកការពារអធិបតេយ្យភាពសមុទ្រ ធនធាន ធម្មជាតិ បរិស្ថាន និងធានាសុវត្ថិភាពដល់ការធ្វើនាវាចរណ៍តាមសមុទ្រផងដែរ។

 ជាមួយគ្នានោះដែរ កងទ័ពជើងទឹកក៏បានយកចិត្តទុកដាក់ហ្វឹកហ្វឺន អប់រំរៀនសូត្រនយោបាយ សន្តិអារម្មណ៍ផ្សព្វផ្សាសភាពការណ៍ថ្មីៗ និងជំនាញផ្សេងៗទៀត។ បានធ្វើការណែនាំ និងជំរុញឲ្យស្ថាប័ន ជំនាញខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ និងសន្សំសំចៃខ្ពស់ ដើម្បីឆ្លើយតបទៅនឹង ការយកចិត្តទុកដាក់ពីស្ថាប័ន ជំនាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ គឺត្រូវគ្រប់គ្រង និងប្រើប្រាស់ ឲ្យបានត្រឹមត្រូវ ទទួលនិងបើក-ចែក យោធបរិក្ខារ និងថវិកា ឲ្យបានគ្រប់និងទាន់ពេលវេលា ឲ្យដល់កង ឯកភាពនិងធោធិនគ្រប់ៗរូប សំដៅរួមចំណែកដោះស្រាយក្តាសន្តិអារម្មណ៍ និងលើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ពឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។

 សូមបញ្ជាក់ផងដែរថា ក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិស ដៅឆ្នាំ២០២៥ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ គឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងនាយទាហាន នាយទាហានរង ពលទាហានប្រមានជាងប្រាំរយនាក់៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm