យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនពីរនាក់ នៅពេល នៅក្បែរទីក្រុង Jenin ភាគខាងលិចនៃតំបន់វេសបែង ជាកន្លែងដែលការវាយឆ្មក់ទ្រង់ទ្រាយធំ កំពុងដំណើរការ ដោយចោទប្រកាន់ពួកគេថា បានសម្លាប់ជនជាតិអ៊ីស្រាអែលបីនាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានរកឃើញក្រុមសកម្មប្រយុទ្ធទាំងពីរនាក់ដែលបានលាក់ខ្លួន នៅក្នុងផ្ទះមួយ នៅក្នុងភូមិ Burqin ។
យោធាបានអះអាងថា៖«បន្ទាប់ពីមានការបាញ់តបវិញ ពួកគេត្រូវបានកងកម្លាំងបាញ់សម្លាប់» ដោយបន្ថែមថា ទាហានម្នាក់ បានរងរបួស នៅក្នុងការបាញ់តគ្នានោះ។
យោធាបានកំណត់អត្តសញ្ញាណអ្នក ដែលត្រូវបានសម្លាប់ថា Mohammed Nazzal និង Qutaiba Shalabi ដោយចោទប្រកាន់ពួកគេថា៖«មានទំនាក់ទំនងជាមួយក្រុមជីហាដឥស្លាម» និងទទួលខុសត្រូវចំពោះការបាញ់សម្លាប់មនុស្ស នៅលើរថយន្តក្រុងអ៊ីស្រាអែល កាលពីដើមខែមករានេះ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាន នៅទីក្រុង Ramallah បាននិយាយថា អាជ្ញាធរអ៊ីស្រាអែល បានជូនដំណឹងអំពីការស្លាប់របស់ Nazzal អាយុ ២៥ ឆ្នាំ និង Shalabi អាយុ ៣០ឆ្នាំ។
ក្រសួងបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សាកសព កំពុងត្រូវរក្សាទុក» ដោយកងទ័ពអ៊ីស្រាអែល។