ក្រុមអាជីវករខេត្តបាត់ដំបងបង្ហាញក្តីរីករាយក្រោយទទួល​ព័ត៌មាននិងចំណេះដឹងថ្មីៗក្នុងវិស័យកសិកម្ម

2025/01/24 01:45:36 am        111

ភ្នំពេញ៖​ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា​ និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត​ អគ្គនាយកដ្ឋានកសិកម្ម​ និងមន្ទីរកសិកម្មខេត្ត នៅថ្ងៃទី២៣​ មករា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយអាជីវករជី និងថ្នាំកសិកម្មចំនួនជាង២០០នាក់ នៅខេត្តបាត់ដំបង ដេីម្បីផ្សព្វផ្សាយអំពីគោលនយោបាយ​ និងកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម​។ 

ឯកឧត្តមរដ្ឋលេខាធិការបានលេីកឡេីងពី​សមិទ្ធផលថ្មីៗដែលក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅ​ ក្នុងការអនុវត្តគោល​នយោបាយអាទិភាពទី៥​ និងទី៦របស់រាជរដ្ឋាភិបាល​ រួមមានការជួយរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ឯកឧត្តមក៏បានជម្រាបជូនអាជីវករអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការចុះដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាកសិករជាបន្តបន្ទាប់ផងដែរ។ 

ក្នុងនាមជាដៃគូ និងអ្នកនៅជាប់ជាមួយកសិករ​ តាមរយៈការផ្តល់បច្ចេកទេស និងការផ្គត់ផ្គង់ធាតុចូលកសិកម្ម ឯកឧត្តមបានស្នើឱ្យអាជីវករជី និងថ្នាំកសិកម្មទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ក្នុងការចែករំលែកព័ត៌មានល្អៗ និងវិជ្ជមាន​ ដេីម្បីជួយដល់កសិករ​ និងជៀសវាងផ្សព្វផ្សាយព័ត៌មានដែលបង្កចលាចល​ និងអសន្តិសុខសង្គម​ ដែលផ្តល់ផលអវិជ្ជមានដល់កសិករ និងវិស័យកសិកម្មទាំងមូល។ 

បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យបងប្អូនអាជីវករចែកចាយតែផលិតផលដែលស្របច្បាប់ ដែលមានការត្រួតពិនិត្យគុណភាព​ និងការចុះបញ្ជិកាត្រឹមត្រូវដោយក្រសួង​ និងបានស្នើឱ្យរដ្ឋបាលខេត្តបន្តកិច្ចសហការទប់ស្កាត់ចរាចរណ៍ផលិតផលខុសច្បាប់ និងចាត់វិធានការលេីការលក់ផលិតផលខុសច្បាប់​ តាមបណ្តាញសង្គម។

ក្រុមអាជីវករចូលរួម​ បានបង្ហាញក្តីរីករាយដែល​បានទទួលព័ត៌មាន និងចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងវិស័យកសិកម្ម ហើយប្តេជ្ញាចូលរួមគាំទ្រ និងជួយផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងព័ត៌មានវិជ្ជមាននានាក្នុងវិស័យកសិកម្មជាប្រយោជន៍កសិករ និងចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm