កាលពីថ្ងៃពុធម្សិលមិញ ក្រុមសកម្មជនបរិស្ថាន បានរឹបអូសជានិមិត្តរូបនូវយន្តហោះឯកជនមួយចំនួននៅអាកាសយានដ្ឋានប្រើប្រាស់ដោយអ្នកចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក(WEF) ដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងរមណីយដ្ឋានជិះស្គី Davos របស់ប្រទេសស្វីស ។
ក្រុមបរិស្ថានមួយនេះ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គោលដៅនៃសកម្មភាពបែបនេះ គឺដើម្បីគាំទ្រសេចក្តីណែនាំឲ្យមានការបង់ពន្ធដោយយុត្តិធម៌របស់អ្នកមាន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ និងជីវចម្រុះ ។
នេះគឺជាសកម្មភាពលើកទី ៣ហើយរបស់ក្រុមសកម្មជនបរិស្ថាន នៅកិច្ចប្រជុំ WEF ឆ្នាំនេះ ។
កាលពីថ្ងចន្ទកន្លងទៅ ពួកគេបានបិទផ្លូវទៅកាន់ទីក្រុង Davos សម្រាប់ប្រតិភូមកដល់តាមឧទ្ធម្ភាគចក្រ ហើយកាលពីថ្ងៃអង្គារ បាតុករ ៣នាក់ បានចូលទៅក្នុងបរិវេនរៀបចំកិច្ចប្រជុំ Davos និងឡើងលើយ៉សាលប្រជុំ មុនពេលពន្លាបដាសរសេរថា “យកពន្ធលើអ្នកមាន ។ ផ្តល់ហិរញ្ញវត្ថុយុត្តិធម៌ និងអនាគតបរិស្ថាន” ៕