ពលរដ្ឋមួយចំនួនរស់នៅក្នុងទីក្រុង Sanaa និងមន្រ្តីរបស់ក្រុមឧទ្ទាមហ៊ូធី និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេសូមធ្វើការបដិវសេធន៍ចោលការសម្រេចិត្តរបស់សហរដ្ឋអាមេរិកចាត់ទុកចុលហ៊ូធីថាជាអង្គការភេរវកម្មបរទេស ។
គួរឲ្យដឹងថា សេតវិមាន បាននិយាយថាថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានកំណត់ឡើងវិញចំពោះចលនាហ៊ូទីរបស់ប្រទេសយេម៉ែនថា ជាអង្គការភេរវកម្មបរទេស ។
ចំណាត់ការនេះនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងរដ្ឋបាលរបស់លោក Joe Biden ដែលបានអនុវត្តចំពោះក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយនេះ ដើម្បីជាការឆ្លើយតបចំពោះការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្នុងក្រហម និងលើនាវាចម្បាំងអាមេរិកដែលការពារផ្លូវទឹកដ៏សំខាន់មួយនេះ ។
លោក Abdulrahman al-Ahnumi គឺជាប្រធានសារជីវកម្មផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី និយាយថា បើសិនជាការកំណត់បែបនេះ ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋយេម៉ែន ពួកនឹងជួប ដូចដែលភាពតានតឹងឡើងកម្តៅ និងសង្រ្គាម ហើយពួកយើងនឹងតតាំងជាមួយសង្រ្គាម និងការឡើងកម្តៅភាពតានតឹងស្រដៀងនេះដែរ ។
ដោយឡែកពលរដ្ឋក្នុងស្រុកដែលផ្តល់បទសម្ភាសន៍នៅក្នុងទីក្រុង Sanaa បង្ហាញនូវការច្រានចោលដូចគ្នាចំពោះការកំណត់របស់សហរដ្ឋអាមេរិក ។
សូមបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូទីដែលគ្រប់គ្រងតំបន់ភាគច្រើនលើប្រទេសយេម៉ែន បានធ្វើការវាយប្រហាជាង ១០០លើកលើនាវានានាដែលធ្វើដំណើរនៅសមុទ្រក្រហម គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣រហូតមក ។
ពួកគេនិយាយថា ពួកគេកំពុងធ្វើសកម្មភាពបែបនេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ជុំវិញសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា ។ ការវាយប្រហាររបស់ពួកគេ បណ្ដាលឲ្យនាវា២គ្រឿង បានលិច រឹបអូសបាននាវា ១គ្រឿង និងបានសម្លាប់នាវិកយ៉ាងហោចណាស់ ៤នាក់ ៕