ព្រះខ័ន​រាជ​ស្វាយរៀង​ឈរ​ចាំ​អង្គ​រថា​យ​ហ្គឺ​រ ឬ​ព្រៃវែង​នៅ​វគ្គ ១/៤ ក្រោយ​ទម្លាក់​កោះកុង ៦-១

2021/11/10 04:40:18 pm        122

​បាល់ទាត់៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងបាន​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ ឬ​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២១ ហើយ ក្រោយ​ទម្លាក់​ក្រុម​ជើងឯក​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់​ខេត្តកោះកុង​អេ​ហ្វ​ស៊ីដោយ​លទ្ធផល ៦-១ ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយលើ​ទឹកដី​របស់ខ្លួនកាលពី​ល្ងាច​ថ្ងៃទី​០៩ ខែវិច្ឆិកា​ម្សិលមិញ។

​ជំនួប​វគ្គ​ចាញ់​ធ្លាក់​នេះ ព្រះខ័ន​រាជ​ស្វាយរៀងបាន​បើក​ការ​នាំមុខ​ក្រុម​ភ្ញៀវ ៣​គ្រាប់​មុននៅ​វគ្គ​ទី​១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ ឃៀង ម៉េង​ហួរ ២​គ្រាប់ ខណៈ ១​គ្រាប់​ទៀតគឺជា​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ខ្លួនឯង​ពី​កីឡាករ ទី​តេង មរកត។ រីឯ​វគ្គ​ទី​២ ក្រុម​លោក Conor Nestor បាន​បន្ថែម ៣​គ្រាប់​ទៀតដោយ​កីឡាករ ម៉ុ​ន វ៉ាន់ដា ២​គ្រាប់ និង មិន រតនៈ ១​គ្រាប់ មុន​កីឡាករ សាន បូរ៉ា វាយបក​បាន ១​គ្រាប់​វិញឲ្យ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីនៅ​នាទី​៩០+២។​

​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​អតីត​ក្រុម​ជើងឯក ៤​សម័យ ព្រះខ័ន​រាជ​ស្វាយរៀងត្រូវ​ឈរ​ចាំ​គូប្រជែង​នៅ​វគ្គ ១/៤​ផ្ដាច់ព្រ័ត្ររវាង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឬ​ខេត្តព្រៃវែងដែល​ក្រុម​ទាំងពីរនឹងត្រូវ​ជួបគ្នា​ក្នុង​វគ្គ ១៦​ក្រុមនា​ម៉ោង ៣​រសៀល​នេះនៅ​កីឡដ្ឋាន SRU ខេត្តសៀមរាប ហើយ​ក្រុម​ទទួលបាន​ជ័យជម្នះនឹងត្រូវ​ឡើងទៅ​ជួប​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ដើម្បី​ប្រជែង​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រដែល​គ្រោង​ប្រកួត​នា​ថ្ងៃទី​១៦ ខែ​វិច្ឆិកា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        277
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm