ពានសម្ដេចតេជោ-ថ្នាក់ជាតិ៖ កងយោធពលខេមរភូមិន្ទ យកឈ្នះអង្គរថាយហ្គឺរ ៣-០ គួរឲ្យភ្ញាក់ផ្អើល

2025/01/24 05:46:45 pm        391

សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង សម្រាប់អ្នកគាំទ្រ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៣-០ ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ វគ្គ ១៦ក្រុមចុងក្រោយ កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ ។

ជំនួបដ៏ជក់ចិត្តលើទឹកដីខេត្តសៀមរាបនេះ កងយោធពលខេមរភូមិន្ទ បានធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ស្ទើរមិនអាជឿ ដោយរយៈពេលមិនដល់ ២០នាទីផង ពួកគេបានស៊ុតបំប៉ោងសំណាញ់ទីអង្គរថាយហ្គឺរ ៣គ្រាប់ ដែលធ្វើបាន Hat-Trick ដោយកីឡាករជប៉ុន Konishita Reiya នៅនាទីទី៦ នាទីទី៩ និងនាទី១៨ ។ ការរបូតគ្រាប់បាល់ដ៏លឿនជាបន្ដបន្ទាប់នេះ បានធ្វើឲ្យអង្គរថាយហ្គឺរ ជួបការលំបាកក្នុងការវាយបក ជាក់ស្ដែងពួកគេ បានព្យាយាមការពារ និងវាយបកជាខ្លាំង តែមិនអាចទម្លាយរបាំងការពារក្រុមភ្ញៀវបានឡើយ ដោយរក្សាលទ្ធផល ០-៣ រហូតដល់ចប់ការប្រកួតពេញម៉ោង ។

ជាការកត់សម្គាល់ កាលពីជួបគ្នាក្នុងលីគកំពូលកម្ពុជា អង្គរថាយហ្គឺរ បានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ទាំង ២ជើង ដោយយកឈ្នះ ២-១ ក្រៅដី ហើយបានយកឈ្នះរហូតដល់ ៥-០ លើទឹកដីខ្លួន នៅជើងទី២ ។ ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ដែលក្រុមលោក ភា សុភ័ក្ដ្រា អាចវាយបកយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ រហូតដល់ ៣-០ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) វិញ ។

ជាមួយជ័យជម្នះនេះ គឺជាដើមទុនដល់សំខាន់សម្រាប់ក្រុមកងយោធពលខេមរភូមិន្ទ តែក៏មិនទាន់អស់សង្ឃឹម សម្រាប់ក្រុមអង្គរថាយហ្គឺរដែរ ដ្បិតក្រុមទាំងពីរ នឹងត្រូវជួបគ្នា នៅជើងទី២ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        323
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        403

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm