ប្រទេសថៃ កំពុងចាត់វិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងកង្វក់ ឬការបំពុលខ្យល់ ដោយបានបញ្ជូនយន្តហោះទៅលើផ្ទៃមេឃទីក្រុងបាងកកដើម្បីបាញ់ផ្សែងពណ៌សលើអ័ព្ទដ៏ក្រាស់ ក្នុងគោលបំណងបង្កើនគុណភាពខ្យល់ បន្ទាប់ពីសាលារៀនជាង ២៥០កន្លែង ត្រូវបង្ខំចិត្តបិទទ្វាកាលពីថ្ងៃព្រហស្បតិ៍ (២៣ មករា) សប្ដាហ៍នេះ។

ដោយត្រូវបានគេស្គាល់ថាជាការបញ្ច្រាស់សីតុណ្ហភាព ថៃកំពុងព្យាយាមដោះស្រាយបញ្ហានេះដោយប្រើវិធីសាស្ត្រពិសោធន៍ដែលផលិតនៅក្នុងស្រុកដើម្បីបម្លែងកង្វក់ខ្យល់។ ពេលពីរដងក្នុងមួយថ្ងៃ អាជ្ញាធរបានបញ្ជូនយន្តហោះឡើងទៅបាញ់ទឹកត្រជាក់ ឬទឹកកកស្ងួតចូលទៅក្នុងស្រទាប់ខ្យល់ក្តៅ ដើម្បីឱ្យចុះត្រជាក់ និងសង្ឃឹមថាអាចទប់ស្កាត់គុណភាពខ្យល់មិនល្អ។

នេះគឺជាការប៉ុនប៉ងដ៏អស់សង្ឃឹម និងមិនអាចបញ្ជាក់ប្រសិទ្ធភាពបានរបស់ ថៃ ក្នុងការកាត់បន្ថយការបំពុល ឬកង្វក់បរិយាកាស ដែលគ្របដណ្ដប់លើរដ្ឋធានីរបស់ខ្លួន ដោយកាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារ IQair បានចាត់ថ្នាក់ រដ្ឋធានីថៃ គឺជាទីក្រុងធំទី៦ ដែលមានការបំពុលខ្លាំងបំផុតក្នុងពិភពលោក។

ក្រសួងសុខាភិបាលសាធារណៈបាននិយាយនៅដើមខែនេះថា កង្វក់បរិយាកាសនេះបានធ្វើឱ្យមនុស្សជាង ១លាននាក់ធ្លាក់ខ្លួនឈឺចាប់តាំងពីចុងឆ្នាំ២០២៣មក ហើយធ្វើឱ្យប្រទេសថៃ ខាតបង់ច្រើនជាង ៨៨លានដុល្លារក្នុងការចំណាយលើការព្យាបាល៕