អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលការបង្កបង្កើនផលស្រូវប្រាំងរបស់កសិករ ដែលកំពុងប្រឈមខ្វះខាតទឹកស្រោចស្រព

2025/01/24 07:51:37 pm        339

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារមន្ទីរជំនញមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹកខេត្ត បានចុះពិនិត្យមើលការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះខាតទឹកសម្រាប់ស្រោចស្រព នៅក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ ។

ជាមួយគ្នា នោះដែរ ឯកឧត្តម អ៊ុំ រាត្រី បានជម្រុញដល់អាជ្ញាធរស្រុក-ក្រុង ធ្វេីការណែនាំដល់​បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំងនាពេលខាងមុខ ដោយសង្កេតឃេីញថា ស្រុកមួយចំនួនអាចប្រឈម និងការប្រេីប្រាស់ទឹកនារដូវប្រាំង ។ ជាវិធានការឯកឧត្ដម អភិបាល ខេត្ត ក៏បានណែនាំបន្ថែមដល់អាជ្ញាធរគ្រប់ស្រុក -ក្រុង ដែលមាន​អាង បឹង បួរ ប្រលាយ ធ្វេីការតាមស្តារទៅលទ្ធភាពដែលអាចធ្វេីទៅបាន ដេីម្បីទុកទឹកសម្រាប់​ប្រេីប្រាស់នាឆ្នាំបន្ទាប់។

ក្នុងនោះដែរមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏បានធ្វើការណែនាំទៅដល់បងប្អូន​ប្រជាពលរដ្ឋដែលប្រកបរបរធ្វើស្រែប្រាំង សូមធ្វើទៅតាមលក្ខណៈស្តង់ដាបច្ចេកទេស ចៀសវាង​ការប្រេីប្រាស់ថ្នាំពន្លឿនឱ្យស្រូវទុំមុនអាយុកាល ​ដែលវាធ្វេីឱ្យប៉ះពាល់ដល់គុណភាពស្រូវ និងសុខភាពរបស់ប្រជាពលរដ្ឋនៅពេលបរិភោគ។ ជាពិសេសបានណែនាំដល់ប្រជាកសិករ ត្រូវបង្កបង្កើនផលស្រូវដែលមានតម្រូវការទីផ្សារ ដូចជាស្រូវសែនក្រអូបជាដើម។

តាមរយៈនៃការចុះពិនិត្យជាក់ស្ដែង និងមានការវាយតម្លៃពីមន្ទីរជំនាញទាំងពីរ បានបញ្ជាក់ថា ស្រុកមង្គលបូរី មានការប៉ះពាល់នៅភូមិសាស្រ្ត ឃុំសឿ មានចំនួន២ទីតាំង ៖ ទីតាំង១-ស្រូវមានចំនួន១២០ហិកតា ដែលបានទុំបណ្ដើរៗ ថ្វីដ្បិតតែខ្វះទឹកប៉ុន្តែស្រូវទុំ ខូចខាតតិចតួច ជាលទ្ធផលតាមការវាយតម្លៃមិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរទេ។,ចំណែកឯទីតាំងទី២ ស្រូវមាន​ប្រមាណជាង២០០ហិកតា ដែលជាការដាំដុះលើកទីបីប្រចាំឆ្នាំ ដែលកំពុងប្រឈម​ទៅនឹងការ​ខ្វះខាត​ទឹកស្រោចស្រព ដោយសារទឹកតាមប្រឡាយ បឹងបួរបានពុំមានទឹកសម្រាប់ស្រោចស្រព។ បញ្ហាទាំងអស់នេះរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រួម និងមន្ទីរជំនាញកំពុងរកមធ្យោបាយសង្រ្គោះ ដោយ​នឹងរៀបចំបុកអណ្តូង ជាជំរេីសចុងក្រោយ ដើម្បីសង្រ្គោះស្រូវ និងដំណាក់កាលបន្ទាប់ នឹង​ធ្វើការស្តារបឹងមួយកន្លែងនៅចំណុចកណ្តាលស្រែសម្រាប់ធានាទឹកស្រោចស្រពនាឆ្នាំខាងមុខ។ ចំណែកស្រុកស្វាយចេក ស្រូវប្រាំងកំពុងដាំដុះលើកទី២ នៅគ្រប់ឃុំទាំង៨ មានចំនួន២៤៦៩ហិកតា ក្នុងនោះមានការខូចខាត៥ហិកតា នៅឃុំតាផូ ដោយសារនៅតំបន់ឆ្ងាយពីប្រភពទឹក។ ដោយឡែកស្រុកព្រះនេត្រព្រះ ស្រូវប្រាំងកំពុងដាំដុះលើកទី២ នៅគ្រប់ឃុំទាំង៩ មានចំនួន២២៧៣៩ ហិកតា មានទឹកស្រោចស្រពគ្រប់គ្រាន់ពុំមានបញ្ហានោះទេ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        126
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm