រុស្ស៊ីចោទប្រមុខអង្គការយូនីសេហ្វថា យកចិត្តទុកដាក់កុមារនៅអ៊ុយក្រែន ច្រើនជាងនៅតំបន់ហ្កាហ្សា

2025/01/24 08:23:30 pm        265

ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមករា) បានថ្កោលទោសប្រមុខទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ គឺយូនីសេហ្វ (UNICEF) ចំពោះការមិនបានផ្តល់ «អំណះអំណាងដ៏ទម្ងន់ សម្រាប់ការបដិសេធរបស់លោកស្រី» ក្នុងការសង្ខេបប្រាប់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីស្ថានភាពកុមារ នៅតំបន់ហ្កាហ្សា ជាកិច្ចប្រជុំដែលស្នើឡើងដោយរុស្ស៊ី។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ (UN) គឺលោក Vassily Nebenzia បាននិយាយថា នាយកប្រតិបត្តិអង្គការយូនីសេហ្វ លោកស្រី Catherine Russell ជាជនជាតិអាមេរិក បានរៀបរាប់សង្ខេបប្រាប់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ប្រទេស ស្តីពីស្ថានភាពកុមារ នៅអ៊ុយក្រែន «ភ្លាមៗដោយមិនអល់អែក» កាលពីខែធ្នូឆ្នាំមុន ក្នុងអំឡុងពេលសហរដ្ឋអាមេរិកធ្វើជាប្រធានក្រុមប្រឹក្សា។

លោក Nebenzia បានសង្កត់ធ្ងន់ថា៖ «ដូច្នេះ វានឹងទំនងជាថា សម្រាប់យូនីសេហ្វ កុមារ នៅតំបន់ហ្កាហ្សា មិនសូវសំខាន់ជាងកុមារ នៅអ៊ុយក្រែននោះឡើយ»។

គួរដឹងថា រុស្ស៊ីបានលុកលុយប្រទេសជិតខាងអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយសង្រ្គាមបន្តមានតាំងពីពេលនោះមក។ ចំណែកសង្រ្គាម នៅតំបន់ហ្កាហ្សាស្ទ្រីប រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានចាប់ផ្តើមផ្ទុះឡើងនៅក្នុងខែតុលា ឆ្នាំ២០២៣ ហើយបទឈប់បាញ់បានចូលជាធរមាន នៅថ្ងៃទី១៩ ខែមករា។

លោក Nebenzia បានប្រាប់ក្រុមប្រឹក្សាថា៖ «ការបដិសេធរបស់ប្រមុខអង្គការយូនីសេហ្វ ក្នុងការសង្ខេបប្រាប់ក្រុមប្រឹក្សាសន្តិសុខ អំពីសោកនាដកម្មដ៏គួរឲ្យរន្ធត់ដែលទាក់ទងនឹងការស្លាប់របស់កុមាររាប់ម៉ឺននាក់នៅតំបន់ហ្កាហ្សា គឺជាកំហុសឆ្គងជាក់ស្ដែងដែលសមនឹងទទួលបានការរិះគន់ធ្ងន់ធ្ងរបំផុតរបស់យើង»។

អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ បានប្រាប់ថា លោកស្រី Russell កំពុងស្ថិតនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាទីក្រុង Davos ប្រទេសស្វីស ដោយផ្តោតលើការដោះស្រាយវិបត្តិមនុស្សធម៌ ហើយមិនអាចកែសម្រួលកាលវិភាគរបស់លោកស្រី ដើម្បីទៅសង្ខេបរបាយការណ៍ប្រាប់ក្រុមប្រឹក្សាសន្តិសុខបាននោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm