កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ចាន់មុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងក្រុមការងារ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះចំនួន ៧៦គ្រួសារ ស្ថិតនៅឃុំផ្លូវទូក ស្រុកកំពង់លែង។
ការផ្តល់អំណោយជាបន្ទាន់នេះ ធ្វើឡើងក្រោយពីមានហេតុការណ៍គ្រោះមហន្តរាយខ្យល់ព្យុះមួយបានបោកបក់ចំផ្ទះបណ្តែតទឹករបស់ប្រជាពលរដ្ឋនៅភូមិពាមខ្នង និងភូមិស្លត ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង កាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បណ្តាលអោយមានអ្នកស្លាប់ និងផ្ទះចំនួន ៧៦ខ្នងត្រូវរងផលប៉ះពាល់ធ្ងន់ និងស្រាល។





