ណាហ្គា​ទម្លាក់​នគរបាល​ជាតិ​ដោយ​បាល់​ប៉េ​ណា​ល់​ទី ក្រោយ​វាយបក​តាម​ស្មើ ១-១ ចុង​ម៉ោង​

2021/11/10 06:00:42 pm        109

​បាល់ទាត់៖ អតីត​ក្រុម​ជើងឯក​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៣ ណាហ្គា​វើ​ល​ដ៏បាន​ទម្លាក់​អតីត​ក្រុម​ជើងឯក​ឆ្នាំ​២០១៤ នគរបាលជាតិដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៤-២ បន្ទាប់ពី​វាយបក​តាម​ស្មើ ១-១ ក្នុងជំនួប​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២១ នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់កាលពី​ល្ងាច​ថ្ងៃទី​០៩-​វិច្ឆិកា​ម្សិលមិញ។​

​ជំនួប​ដ៏​តានតឹង​នេះរវាង​ក្រុម​សមាជិក​លី​គ​កំពូល​កម្ពុជា​នេះ វគ្គ​ទី​១ មិនមាន​គ្រាប់​បាល់​កើតឡើង​នោះទេ ខណៈ​ចូល​វគ្គ​ទី​២ កីឡាករ សំ វ៉ាន់​និ​ត មានឱកាស​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ​ជួយ​ក្រុមនគរបាល​ជាតិ​បើក​ការនាំ​មុខ ១​គ្រាប់​មុនបន្ទាប់ពី​បាល់​ប៉ះ​ដៃ យ៉េត ចិ​ត្រា ក្នុង​ប្រអប់​គ្រោះថ្នាក់។ តែ​នៅសល់​ប្រមាណ ១០​នាទីចុងក្រោយ ឃឹម បូរី បាន​លោត​តែ​ត​បញ្ចូល​ទី​យ៉ាង​ល្អ​ជួយ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​ដ៏​តាម​ស្មើ​វិញ ១-១។​ ​ឈានដល់​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ក្រុម​ទាំងពីរបាន​ចំណាយ​បាល់ទាត់​ត្រឹម ៤​ដង​ម្នាក់​ប៉ុណ្ណោះក៏​ដឹង​ឈ្នះ​-​ចាញ់ ពោលគឺ​ការ​ទាត់ ៤​ដង​របស់​ក្រុម​ណាហ្គា​វើ​ល​ដ៏​ចូល​ទាំង ៤​គ្រាប់ ខណៈ​ការ​ទាត់ ៤​ដង​របស់​ក្រុម​នគរបាលជាតិចូល​ទី ២​គ្រាប់ និង​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកចាំទី ស៊ូ យ៉ា​ទី ២​គ្រាប់។ ការណ៍​នេះធ្វើ​ឲ្យ​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល​ដ៏ទទួលបាន​កៅអី​វគ្គ ១/៤​ផ្ដាច់ព្រ័ត្រ​តែម្ដង។​

​បច្ចុប្បន្ន​ណាហ្គា​វើ​ល​ដ៏ត្រូវ​ឈរ​ចាំ​គូប្រកួត​របស់ខ្លួន​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយរវាង​ក្រុម​នាគ​ខៀវ​បឹងកេត និង​ក្រុម​សូល​ទី​ឡូ​អង្គរ ដែល​ក្រុម​ទាំងពីរនឹងត្រូវ​ប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយនៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉ែនា​វេលា​ម៉ោង ៣​រសៀល​នេះ ហើយ​ក្រុម​ណា​ឈ្នះនឹងត្រូវ​ជួប​ក្រុម​ណាហ្គា​វើ​ល​ដ៏នា​ថ្ងៃទី​១៦-​វិច្ឆិកា​ខាងមុខ ដើម្បី​ប្រជែង​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៃ​ពាន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​-​ថ្នាក់ជាតិ​ឆ្នាំនេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        342
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        428

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm