ប្រធានាធិបតីលីបង់ លោក Joseph Aoun បានអំពាវនាវដល់ស្នងការរបស់ UNHCR លោក Filippo Grandi ឲ្យ«ចាប់ផ្ដើមរៀបចំក្បួនបញ្ជូនត្រឡប់ទៅវិញនូវជនភៀសខ្លួនស៊ីរី នៅក្នុងប្រទេសលីបង់ ទៅប្រទេសរបស់ពួកគេវិញ។

លោក Aoun បាននិយាយថា ប្រទេសលីបង់ «មិនអាចទ្រទ្រង់បន្ទុកដែលបណ្តាលមកពីវត្តមានរបស់ពួកគេ នៅកម្រិតផ្សេងៗគ្នាទៀតហើយ »។
លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យផ្តល់ជំនួយសម្ភារៈ និងមនុស្សធម៌ ដើម្បីសម្រេចបានការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរី។
លោកបានបន្ថែមថា ប្រទេសមួយចំនួន បានចាប់ផ្តើមការគាំទ្ររួចហើយ។
លោក Grandi បានទៅជួបលោក Aoun នៅវិមានប្រធានាធិបតី ដើម្បីអបអរសាទរលោក ដែលបានជាប់ឆ្នោត ជាប្រធានាធិបតី។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោកប្រធានាធិបតី បានអះអាងថា ប្រទេសលីបង់«ចង់ឲ្យមានការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរី ទៅកាន់ប្រទេសរបស់ពួកគេ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាពិសេសចាប់តាំងពីហេតុផលសម្រាប់ការផ្លាស់ទីលំនៅរបស់ពួកគេលែងមានទៀតហើយនោះ»។
លោក Aoun ដែលបានជួបជាមួយនាយករដ្ឋមន្រ្ដីដែលទើបតែងតាំង លោក Nawaf Salam បានដោះស្រាយការជ្រៀតចូលរបស់ជនជាតិស៊ីរីជាច្រើន ចូលទៅក្នុងប្រទេសលីបង់ បន្ទាប់ពីមានការវិវឌ្ឍនៅក្នុងប្រទេសជិតខាង។
ដោយលើកឡើងពីការប៉ាន់ស្មានរបស់អង្គការ UNHCR លោក Grandi បាននិយាយថា ជនភៀសខ្លួនស៊ីរីជាង ២០០.000នាក់ បានត្រឡប់ទៅប្រទេសរបស់ពួកគេវិញពីប្រទេសលីបង់ ស៊ីរី ហ្ស៊កដានី និងប្រទេសផ្សេងទៀត ចាប់តាំងពីការដួលរលំនៃអតីតរបបស៊ីរី កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤។