ភ្នំពេញ​ក្រោ​ន​ឈរ​ចាំ Tiffy Army ឬអគ្គិសនី​កម្ពុជានៅ​វគ្គ ១/៤ ក្រោយ​ទម្លាក់​ត្បូងឃ្មុំ ៧-០

2021/11/10 06:06:56 pm        98

​បាល់ទាត់៖ ក្រុម​ភ្នំពេញ​ក្រោ​នត្រូវ​ឈរ​ចាំ​គូប្រកួត​របស់ខ្លួនរវាង​ក្រុម​កងយោធពល​ខេមរភូមិន្ទ ​(Tiffy Army) ឬ​ក្រុម​អគ្គិសនី​កម្ពុជានៅ​វគ្គ ៨ក្រុម​ចុងក្រោយនៃ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២១ បន្ទាប់ពី​ទម្លាក់​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូងឃ្មុំត្រឹម​វគ្គ ១៦​ក្រុម​ដោយ​លទ្ធផល ៧-០ នៅ​កីឡដ្ឋាន Smart RSN កាលពី​ល្ងាច​ថ្ងៃទី​០៩-​វិច្ឆិកា។​

​ជំនួប​ចាញ់​-​ធ្លាក់​នេះ កីឡាករ ប្រាក់ ធី​វ៉ា បានធ្វើ​សម្រេច​គ្រាប់​បាល់ Hat-Trick ៣​គ្រាប់​ម្នាក់ឯងនៅ​ដើម​វគ្គ​ទី​១ មុន​មិ​ត្ដ​រួម​ក្រុម សំអុល ទីណា បន្ថែម​គ្រាប់​នាំមុខ​ទី​៤ សម្រាប់​រយៈពេល ៤៥​នាទី​ដំបូង។ ចូល​វគ្គ​ទី​២ ក្រុម​ម្ចាស់ផ្ទះ​បាន​បន្ថែម ៣​គ្រាប់​ទៀតដោយ​កីឡាករ សំអុល ទីណា​, ជួន ចាន់​ចាវ និង រស់ តា​រ៉ា​ពេជ្រ ខណៈ​ក្រុម​ជើងឯក​រង​ថ្នាក់​ខេត្តត្បូងឃ្មុំពុំមាន​ឱកាស​តបត​ឡើយ។​ ​ជ័យជម្នះ​នេះធ្វើ​ឲ្យ​ក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​នបាន​កក់​កៅអី​វគ្គ ១/៤​ផ្ដាច់ព្រ័ត្រដែល​អាច​នឹងត្រូវ​ជួប​ក្រុម​កងយោធពល​ខេមរភូមិន្ទ ឬ​ក្រុម​អគ្គិសនី​កម្ពុជា ដ្បិត​ក្រុម​ទាំងពីរ​នេះនឹងត្រូវ​ជួបគ្នានៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់នា​ម៉ោង ៣​រសៀល​នេះក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយដើម្បី​ប្រជែង​កៅអី​វគ្គ ៨​ក្រុម ខណៈ​ក្រុម​ឈ្នះ​នឹងត្រូវ​ឡើងទៅ​ជួប​ក្រុម​ភ្នំពេញ​ក្រោ​ននា​ថ្ងៃទី​១៦ ខែវិច្ឆិកា​ខាងមុខ។​ ​ដោយឡែក​លទ្ធផល​វគ្គ ១៦​ក្រុម ១​គូ​ទៀតកាលពី​ម្សិលមិញ គឺ​ក្រុម​ការពារ​តំណែង​ជើងឯក​វិសាខាបាន​យកឈ្នះ​ខេត្តបន្ទាយមានជ័យដោយ​លទ្ធផល ៨-០ នៅលើ​ទឹកដី​របស់ខ្លួន​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm