សមាជិកសភាអ៊ីរ៉ាក់ បានអនុម័តច្បាប់លើកលែងទោស ដែលអាចនាំទៅដល់ការដោះលែងអ្នកទោសរាប់ពាន់នាក់ រួមទាំងជនជាតិអ៊ីរ៉ាក់ ដែលត្រូវបានកាត់ទោសពីបទការវាយប្រហារលើទាហានអាមេរិក និងមនុស្សដែលប្រយុទ្ធ ដើម្បីក្រុមរដ្ឋឥស្លាម។
ច្បាប់ចម្លងនៃច្បាប់ដែលឃើញដោយសារព័ត៌មានរ៉យទ័រ បង្ហាញថា អ្នកដែលត្រូវបានរកឃើញថា មានទោស ពីបទភេរវកម្ម ដែលនាំទៅដល់ការសម្លាប់ ឬពិការភាព ឃាតកម្ម ការបំផ្លិចបំផ្លាញស្ថាប័នរដ្ឋាភិបាល និងការជ្រើសរើសបុគ្គលិក ឬចូលរួមជាមួយអង្គការភេរវកម្ម អាចស្នើសុំការកាត់ទោសឡើងវិញ ប្រសិនបើពួកគេសង្ស័យថា ការសារភាព ត្រូវទទួលបាន នៅក្រោមការគំរាមកំហែង។
ប្រភពតុលាការ និងសមាជិកសភា បានបញ្ជាក់ថា អ្នកដែលត្រូវបានកាត់ទោស ពីបទការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ អាចទទួលបានអត្ថប្រយោជន៍ពីច្បាប់នេះ។
ប្លុកនិកាយស៊ុននីនៅក្នុងសភាអ៊ីរ៉ាក់ បាននិងកំពុងជំរុញឲ្យមានច្បាប់នេះ ខណៈដែលអ្នកជាប់ពន្ធនាគារជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់បែបនេះ គឺជាកាន់សាសនាមូស្លីមនិកាយស៊ុននី ដោយភាគច្រើនត្រូវបានកាត់ទោស ដោយសារជាសមាជិកភាពរបស់ក្រុមអាល់កៃដា និងរដ្ឋឥស្លាម និងធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងអ៊ីរ៉ាក់ និងជនស៊ីវិល ដែលភាគច្រើន នៅចន្លោះឆ្នាំ ២០០៤ និង ឆ្នាំ ២០១៨។