ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា រហូតមកដល់ពេលនេះមានរោងម៉ាស៊ីនកិនស្រូវ ចំនួន៩ បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមូលទិញស្រូវសរុបចំនួន ៥,៤១០តោន។
នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «មកដល់ពេលនេះ មានរោងម៉ាស៊ីនកិនស្រូវសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន៩ នៃរោងម៉ាស៊ីនសហការចំនួន២៥ ប្រមូលទិញស្រូវសរុបចំនួន ៥,៤១០តោន ក្នុងនោះ៖ សម្រាប់ស្រូវស្រងែស្រាលចំនួន ២,៣៣០តោន ក្នុងតម្លៃពី ១,០១០ ទៅ ១,០៥០រៀលមួយគីឡូក្រាម។ ស្រូវ អូអឹម (OM) ៥៤ ៥១ ចំនួន ២,៥៨០តោន ក្នុងតម្លៃពី ៨០០ ទៅ៨៥០រៀល មួយគីឡូក្រាម។ ដោយឡែក ស្រូវ អ៉ីអ៊ែរ (IR) ចំនួន ៥០០តោន តម្លៃ ៧៥០ រៀល ក្នុងមួយគីឡូក្រាម។»


