រាជរដ្ឋាភិបាលកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធរឹងមាំ គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក

2025/01/24 11:30:23 pm        482

វិស័យឯកជនមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធគ្របដណ្ដប់កាន់តែប្រសើរ គាំទ្រដល់ការសកម្មភាពអាជីវកម្មក្នុងស្រុក ការទាក់ទាញអ្នកវិនិយោគ ជំរុញដល់ការនាំចេញ និងជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូន និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ នេះថា គិតមកដល់ឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលបានជំរុញអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការសាងសង់ផ្លូវថ្នល់ បានគ្រប់ដណ្តប់នៅទូទាំងប្រទេសកាន់តែប្រសើរ គាំទ្រដល់សកម្មភាពរស់រវើកនៅក្នុងសេដ្ឋកិច្ច ព្រោះផ្លូវត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសរសៃឈាមនៃសេដ្ឋកិច្ច មិនថានៅតាមសហមគន៍ មូលដ្ឋាននោះឡើយ ខណៈបច្ចុប្បន្នកសិផលជាច្រើនកំពុងដឹកជញ្ជូនមកកាន់ទីផ្សារ រោងចក្រ សហគ្រាសផ្សេងៗ កែច្នៃដើម្បីនាំចេញ។

លោក បន្តថា តាមរយៈដែលកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធគ្រប់ដណ្តប់កាន់តែរឹងមាំនេះ និងស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងគោលនយោបាយផ្សេងៗ បានធ្វើឱ្យកម្ពុជាកំពុងស្រូបយកសក្តានុពលវិនិយោគ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនបរទេស, តែទោះបីយ៉ាងណារាជរដ្ឋាភិបាលត្រូវបន្តជំរុញការសាងសង់ផ្លូវថ្នល់ និងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗ ឱ្យកាន់តែច្រើនថែមទៀត ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគកាន់តែប្រសើរ គាំទ្រដល់កំណើននៃការនាំចេញ និងកំណើន នៅក្នុងសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា ជុំវិញហេដ្ឋារចនាសម្ព័ន្ធនេះ, បើតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងក្នុងឆ្នាំ ២០២៤ ក្រសួងបាន និងកំពុងធ្វើការគ្រប់គ្រង រួមទាំងស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៥៤ ខ្សែ មានប្រវែងសរុប ២០ ពាន់គីឡូម៉ែត្រ, ជាមួយគ្នា នេះ ផ្លូវល្បឿនលឿនមានចំនួន២ខ្សែ មានប្រវែងសរុបជាង ៣២២ គីឡូម៉ែត្រ ក្នុងនោះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បាន បញ្ចប់ការសាងសង់ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត កំពុងដំណើរការសាងសង់។ ចំណែកផ្លូវដែក, កម្ពុជាមានផ្លូវ ដែកចំនួនពីរទិសរួមមាន ខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) ក្រៅពីនេះកម្ពុជាក៏មានបណ្តាញផ្លូវទឹក និងបានកំពុងសាងសង់ព្រែកជីកហ្វូណនតេជោ និងផ្លូវអាកាសជាដើម ដើម្បីគាំទ្រដល់ការដឹកជញ្ជូនកាន់តែប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm