ហុងគ្រីចង់ឲ្យការបញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែនចាប់ផ្ដើមឡើងវិញ ខណៈទណ្ឌកម្មថ្មីរបស់ EU លេចស្រមោលស្ទុងៗ

2025/01/24 11:58:26 pm        95

នាយករដ្ឋមន្រ្តី លោក Viktor Orban នៅថ្ងៃសុក្រ (ទី២៤ ខែមករា) នេះ បាននិយាយថា ប្រទេសហុងគ្រីចង់ឲ្យសហភាពអឺរ៉ុប (EU) បញ្ចុះបញ្ចូលអ៊ុយក្រែនឲ្យចាប់ផ្ដើមឡើងវិញនូវការបញ្ជូនឧស្ម័នឆ្លងកាត់ពីរុស្ស៊ីទៅអឺរ៉ុប ដោយបង្ហាញពីសញ្ញានៃការជំទាស់ដ៏ខ្លាំងក្លា នៅពេលដែល EU ស្វែងរកការពង្រីកទណ្ឌកម្មរបស់ខ្លួនបន្ថែម ប្រឆាំងនឹងរុស្ស៊ី នាសប្តាហ៍ខាងមុខនេះ។

ប្រទេសហុងគ្រីមិនទាន់សម្រេចចិត្តថា តើត្រូវគាំទ្រការដាក់ទណ្ឌកម្មដែលនឹងត្រូវបញ្ចប់ នៅចុងខែនេះដែរ ឬយ៉ាងណានោះទេ។ EU រៀបចំការដាក់ទណ្ឌកម្មថ្មីរៀងរាល់ ៦ខែម្តង ហើយទាមទារឲ្យមានឯកភាព ក្នុងចំណោមប្រទេសសមាជិកទាំង ២៧ ដើម្បីអាចធ្វើដូច្នេះបាន។

នៅថ្ងៃសុក្រនេះ លោក Orban ដែលរដ្ឋាភិបាលរបស់លោកបានបន្តរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយកាន់តែជិតស្និទ្ធជាមួយទីក្រុងមូស្គូជាងបណ្តាប្រទេស EU ដទៃទៀតនោះ បានរំលឹកឡើងវិញនូវការរិះគន់របស់លោក ចំពោះការដាក់ទណ្ឌកម្ម ដោយនិយាយថា ការធ្វើបែបនោះបានបង្កការខូចខាតផ្នែកហិរញ្ញវត្ថុចំនួន ១៩ពាន់លានអឺរ៉ូ (១៩,៩ពាន់លានដុល្លារ) ដល់ប្រទេសហុងគ្រី។ លោកមិនបានបញ្ជាក់ថា តើចំនួននេះត្រូវបានគណនាដោយរបៀបណា។

លោក Orban បានប្រាប់វិទ្យុរដ្ឋថា៖ «ឥឡូវនេះ បញ្ហាដាក់ទណ្ឌកម្មថ្មី គឺស្ថិតក្នុងរបៀបវារៈ ហើយខ្ញុំបានជំទាស់ និងបានស្នើឲ្យមេដឹកនាំសហភាពអឺរ៉ុបយល់ថា រឿងនេះមិនអាចបន្តបានទៀតទេ»។ ដោយនិយាយសំដៅលើចំណាត់ការថ្មីៗនេះរបស់អ៊ុយក្រែន ដែលបញ្ឈប់លំហូរឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុប តាមបំពង់ Druzhba លោក Orban បានបញ្ជាក់ថា៖ «ការធ្វើបែបនេះមិនល្អនោះទេ ដោយយើងត្រូវរងគ្រោះដោយសារជួយអ៊ុយក្រែន។ ហើយពួកគេបង្កបញ្ហាឲ្យយើង។ យើងស្នើឲ្យពួកគេបញ្ចុះបញ្ចូលអ៊ុយក្រែនចាប់ផ្ដើមបញ្ជូនឧស្ម័នឆ្លងកាត់ឡើងវិញ»។

រដ្ឋមន្ត្រីការបរទេស EU នឹងជួបប្រជុំគ្នានៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីសម្រេចលើការដាក់ទណ្ឌកម្មថ្មី ហើយរដ្ឋមន្ត្រីការបរទេសហុងគ្រី បានបង្ហាញពីការជំទាស់ខ្លាំងក្លា ដោយនិយាយថា ហុងគ្រីនឹងពិគ្រោះជាមួយដៃគូរបស់សហរដ្ឋអាមេរិកផងដែរ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ កាលខែធ្នូ ឆ្នាំ២០២៣ លោក Orban បានរារាំងជំនួយរបស់ EU សម្រាប់អ៊ុយក្រែនអស់ជាច្រើនសប្តាហ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm