ឯកឧត្តម ចាយ បូរិន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៨

2025/01/25 12:17:03 am        119

ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៨ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា នាទីស្តីការក្រសួង រសៀលថ្ងៃទី២៤ ខែមករាឆ្នាំ២០២៥នេះ។

​លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានឲ្យដឹងថា វគ្គសិក្សានេះមានរយៈពេល៥ថ្ងៃ និងមានសិក្ខាកាមអាចារ្យមកពីជម្រុះ រាជធានី-ខេត្តទូទាំងប្រទេសចំនួន ២២៩ អង្គ/នាក់ក្នុងនោះព្រះសង្ឃ ៤៤អង្គ និងអាចារ្យនី ៩នាក់ សិក្សារយៈពេល៥ថ្ងៃបញ្ចប់ទៅដោយរលូន ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ២០មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗ។

ឯកឧត្តម ចាយ បូរិន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយថាមពល បានដឹកនាំប្រទេសកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។ ក្នុងនោះការរីកចម្រើននេះ ប្រមុខដឹកនាំកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សនិងអភិវឌ្ឍ ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ សំដៅតម្រង់ទិសការរៀបចំសាសនពិធីទម្រង់អពាហ៍ពិពាហ៍ និងពិធីកម្មផ្សេងៗទៀតឱ្យមានលក្ខណៈត្រឹមត្រូវតាមជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងមានគោលការណ៍ឯកភាព ព្រមទាំងកសាងបានក្រុមជនគំរូសម្រាប់ការចូលរួមលើកកម្ពស់ សីលធម៌ គុណធម៌ និងសាមគ្គីធម៌ក្នុងសង្គម។ 

ក្នុងឱកាសនេះឯកឧត្តម ចាយ បូរិន ផ្តល់អនុសាសន៍សំខាន់ៗ ប្រគេននិងជូនដល់សិក្ខាកាមក្នុងវគ្គទី៤៨នេះ ក្នុងន័យលើកកម្ពស់ ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដើម្បីថែរក្សាមរតកដូនតា ក្នុងបរិបទ នៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍដូចខាងក្រោម៖ ក្នុងនាមជាអាចារ្យត្រូវគោរពតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យ ដែលបានសិក្សានេះឱ្យបានខ្ជាប់ខ្ជួន ក្នុងការដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗ ត្រូវឈរលើមូលដ្ឋានច្បាប់ទម្លាប់ត្រឹមត្រូវ និងច្បាស់លាស់។ ត្រូវធ្វើជាគំរូក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់រដ្ឋ ប្រពៃណីទំនៀមទម្លាប់ សីលធម៌ សុជីវធម៌ ចូលរួមអប់រំទប់ស្កាត់ អំពើហិង្សាគ្រប់រូបភាព និងចូលរួមចំណែកអភិវឌ្ឍសង្គម បង្ហាញគំរូល្អដល់យុវជនជំនាន់ក្រោយ។ ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយនឹងពុទ្ធបរិស័ទ គណៈកម្មការវត្ត ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន ព្រះអនុគណព្រះមេគណ មន្ទីរធម្មការនិងសាសនាក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ចូលរួមទប់ស្កាត់កុំឱ្យមានអធិករណ៍កើតឡើងនៅក្នុងវត្ត ឬក្នុងមូលដ្ឋាន របស់ខ្លួន។ ត្រូវចូលរួមរៀបចំវត្តអារាមឱ្យស្របទៅនឹងអភិក្រម «ស . ៣» របស់ក្រសួងធម្មការនិងសាសនាគឺ៖  ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ សក្តិសមជាទីគោរពសក្ការៈនិងជា រមណីយដ្ឋានផ្ដល់ទាំងសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តដល់ពុទ្ធបរិស័ទ និងត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm