ក្រសួងការបរទេសហ្ស៊កដានី កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសយុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅក្នុងទីក្រុង Jenin ភាគខាងជើងនៃតំបន់វេសបែង( West Bank)។
លោក Sufian Al-Qudah អ្នកនាំពាក្យរបស់ក្រសួងនេះ បាននិយាយថា ហ្ស៊កដានីបានប្រឆាំង និងថ្កោលទោសការឈ្លានពានរបស់កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល នៅទីក្រុង Jenin ដែលបានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។
ទីភ្នាក់ងារសារព័ត៌មានហ្ស៊កដានី បានរាយការណ៍ថា លោកបានជំរុញសហគមន៍អន្តរជាតិឲ្យធ្វើសកម្មភាព ដើម្បីបង្ខំអ៊ីស្រាអែល ឲ្យបញ្ឈប់ការបង្កើនសកម្មភាព នៅក្នុងតំបន់វេសបែង។
អភិបាលក្រុង Jenin លោក Kamal Abu Al-Rub បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន WAFA ថា កងកម្លាំងអ៊ីស្រាអែល បានផ្តាច់ចរន្តអគ្គិសនីទៅកាន់ជំរំ Jenin និងតំបន់ជុំវិញនេះ កាលពីថ្ងៃព្រហស្បតិ៍។ ការធ្វើបែបនេះ បានបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី នៅមន្ទីរពេទ្យ Jenin និងមន្ទីរពេទ្យ Ibn Sina ។
ប្រតិបត្តិការរបស់អ៊ីស្រាអែល ដែលត្រូវបានចាប់ផ្តើម បន្ទាប់ពីមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានបណ្តាលឲ្យបជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០នាក់ ស្លាប់នេះ។ បើតាមអាជ្ញាធរសុខាភិបាល។