ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Yousuf Raza Gilani ប្រធានព្រឹទ្ធសភា បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយលោក Grand Mufti Sheikh Abdulaziz Al-Sheikh ព្រះរាជាណាចក្រនេះ ក្នុងទីក្រុងរីយ៉ាដ (Riyadh)ថា ប្រទេសប៉ាគីស្ថាន មានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអារ៉ាប៊ីសាអូឌីត លើវិស័យអប់រំ និងសាសនា។
លោក Gilani បានមកដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃទី ២៥ខែវិច្ឆិកា សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៥ថ្ងៃ ក្នុងអំឡុងពេលនោះ លោកបានសង្កត់ធ្ងន់លើទំនាក់ទំនង ដែលចាក់ឫសយ៉ាងជ្រៅរវាងប្រជាជាតិទាំងពីរ។
ប្រទេសប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត បានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលថ្មីៗនេះ ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងជាង ៣០ ដែលមានតម្លៃ ២,៨ ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងរួមទាំងវិស័យដូចជា ឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងថាមពល។
វិទ្យុប៉ាគីស្ថានបានរាយការណ៍ថា៖«ប្រធានព្រឹទ្ធសភា បាននិយាយថា ប៉ាគីស្ថានស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអារ៉ាប៊ីសាអ៊ូឌីត លើវិស័យអប់រំនិងសាសនា»។