អ្នករស់រានពីសោកនាកដកម្មផ្ទុះរថយន្តដឹកប្រេងនៅប្រទេសនីហ្សេរីយ៉ា រៀបរាប់ពីភាពតក់ស្លុត

2025/01/25 01:53:44 am        78

 សាកសពរបស់ជនរងគ្រោះនៃការផ្ទុះរថយន្តដឹកប្រេងនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ត្រូវបានបញ្ចុះនៅក្នុងផ្នូរដ៏ធំមួយ ស្ថិតនៅមណ្ឌលសុខភាពក្នុងស្រុក Dikko រដ្ឋ Niger កាលពីយប់ថ្ងៃសៅរ៍ ទី ១៨ ខែមករាកន្លងទៅ ។ រថយន្តដឹកប្រេងបានក្រឡាប់ និងផ្ទុះ នៅព្រឹកថ្ងៃសៅរ៍នោះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៩៨នាក់ ដែលបាននាំគ្នាទៅដួសប្រេងពីរថយន្តក្រឡាប់ ។

 លោក Mohammed Chidawa គឺជាអ្នករស់រានមួយរូប មានការឈឺចាប់យ៉ាងខ្លាំងជាមួយនឹងការបាត់បង់មនុស្សជាទីស្រលាញ់ និងការប៉ះទង្គិចផ្លូវចិត្តដោយសារសោកនាដកម្មមួយនេះ ។

 លោក Chidawa បានរៀបរាប់ពីការតក់ស្លុត ពេលដែលលោកព្យាយាមជួយសង្រ្គោះបងប្រុសរបស់លោកចេញពីអណ្តាតភ្លើង ប៉ុន្តែចុងក្រោយលោកនៅតែមិនអាចជួយបងប្រុសលោកបានដដែល ។

 លោកនិយាយថា លោកបានឃើញបងប្រុសរបស់លោកដើរមក និងស្រែកទាំងការឈឺចាប់ពេលដែលភ្លើងឆាបឆេះរាងកាយរបស់គាត់ ដូច្នេះហើយលោកបានព្យាយាមជួយសង្រ្គោះគាត់ លោកបានព្យាយាម ហើយព្យាយាមទៀត ដើម្បីជួយសង្រ្គោះគាត់ ប៉ុន្តែលោកនៅតែមិនអាចជួយគាត់បានដដែល ។

 លោកបន្តថា ពេលដែលភ្លើងឆាបឆេះដៃរបស់លោក លោកក៏សម្រេចចិត្តទុកបងប្រុសចោលតែម្តង ។

 ទីភ្នាក់ងារគ្រប់គ្រងសង្រ្គោះបន្ទាន់រដ្ឋ Niger និយាយថា សាកសពមនុស្សជាច្រើន រកឃើញនៅក្នុងបំណែករថយន្ត ហើយមនុស្សមួយចំនួន បានស្លាប់នៅក្នុងមន្ទីរពេទ្យ ជាទីដែលពួកគេត្រូវបាននាំទៅព្យាបាល ។ 

 គិតត្រឹមថ្ងៃចន្ទ ទី ២០ ខែមករា ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ៩៨នាក់ ហើយនៅក្នុងចំណោមអ្នកស្លាប់នៅមន្ទីរពេទ្យ គឺជាឪពុករបស់អ្នកស្រី Maryam Musa ដែលជាពលរដ្ឋរស់នៅក្នុងស្រុក Dikko ។

 អ្នកស្រី Musa និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ឪពុករបស់អ្នកស្រីចិត្តល្អខ្លាំងណាស់ ។ មុនពេលស្លាប់ គាត់សុំការលើកលែងទោសពីពួកយើង គាត់និយាយថា គាត់មិនរស់នោះទេក្នុងសោកនាដកម្មនេះ ។ គាត់និយាយថា គាត់ស៊ូស្លាប់ប្រសើរជាជាងនៅរស់រងកម្មដោយសារការឈឺចាប់មួយនេះ ។

 គ្រោះមហន្តរាយនេះដែរ គឺជាគ្រោះមហន្តរាយស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីឧបទ្ទេវហេតុស្រដៀងគ្នានៅក្នុងរដ្ឋ Jigawa កាលពីខែតុលា ឆ្នាំ ២០២៤ ដែលបានសម្លាប់មនុស្ស ១៤៧នាក់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm