នាយកដ្ឋានគ្រប់គ្រងគ្រឿងញៀននៃក្រសួងមហាផ្ទៃស៊ីរី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានបំផ្លាញគ្រឿងញៀនខុសច្បាប់ប្រហែល ៣០តោន ដែលត្រូវបានរកឃើញនៅក្នុងរោងចក្រគ្រប់គ្រងដោយកងពលលេខ ៤របស់អតីតកងទ័ពស៊ីរី ។
លោក Osama al-Damen គឺជាមន្រ្តីមួយរូបនៅនាយកដ្ឋានគ្រប់គ្រងគ្រឿងញៀននៃក្រសួងមហាផ្ទៃស៊ីរី និយាយថា គ្រឿងញៀនទាំងនេះ រួមមានទាំងសារធាតុ Captagon ផងដែរ ។
លោកនិយាយថា រោងចក្រនេះគ្រប់គ្រងដោយកងពលលេខ ៤របស់អតីតកងទ័ពស៊ីរីដឹកនាំដោយលោក Maher al-Assad គឺជាប្អូនប្រុសរបស់ប្រធានាធិបតីស៊ីរីទម្លាក់ចេញពីអំណាចលោក Bashar al-Assad ។
ក្រុមមន្រ្តីប្រឆាំងគ្រឿងញៀនលោកខាងលិច និយាយថា សារធាតុ Captagon ត្រូវបានផលិតទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសស៊ីរី ហើយត្រូវដឹកជញ្ជូនឆ្លងកាត់តាមផ្លូវប្រទេសហ្សកដានី ឆ្ពោះទៅកាន់បណ្តារដ្ឋឈូងសមុទ្រផលិតប្រេង ៕