កោះ​តៃវ៉ាន់​និយាយ​ថា ចិន​អាច​បិទ​កំពង់ផែ​សំខាន់ៗ​របស់​ខ្លួន ដោយ​ព្រមាន​ពី​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​

2021/11/10 06:48:57 pm        391

​កោះ​តៃវ៉ាន់៖ ក្រសួង​ការពារ​ជាតិ​របស់​កោះ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​ចិន​មាន​សមត្ថភាព​រារាំង​កំពង់ផែ និង​អាកាសយានដ្ឋាន​សំខាន់ៗ​របស់​កោះ​តៃវ៉ាន់ ដោយ​ផ្តល់ជូន​នូវ​ការវាយតម្លៃ​ចុងក្រោយ​របស់​ខ្លួន​អំពី​អ្វីដែល​ខ្លួន​ហៅថា​ ជាការ​គំរាមកំហែង​ផ្នែក​យោធា​ធ្ងន់ធ្ងរដែល​បង្កឡើង​ដោយ​ប្រទេសជិតខាង​ដ៏​ធំ​របស់ខ្លួន​។

​ប្រទេស​ចិន​មិនដែល​បោះបង់ចោល​ការប្រើ​ប្រាស់​កម្លាំង​ ដើម្បី​នាំយក​តៃវ៉ាន់​ដែល​ដឹកនាំ​បែប​លទ្ធិ​ប្រជាធិបតេយ្យ​មក​នៅ​ក្រោម​ការគ្រប់គ្រង​រប​ស់​ខ្លួន​ឡើយ ហើយ​បាន​នឹងកំពុង​បង្កើន​សកម្មភាព​យោធា​នៅ​ជុំវិញ​កោះ​នេះ រួមទាំង​ការហោះហើរ​យន្តហោះ​ចម្បាំង​ម្តង​ហើយ​ម្តងទៀត​ ចូលទៅក្នុង​តំបន់​ការពារ​ដែនអាកាស​រប​ស់កោះ​តៃវ៉ាន់​។​ ក្រសួងការពារជាតិ​កោះ​តៃវ៉ាន់ នៅក្នុង​របាយការណ៍​ដែល​ខ្លួន​ចេញ​រៀងរាល់​ពីរ​ឆ្នាំ​ម្តងបាន​និយាយ​ថា ប្រទេស​ចិន​បានចាប់ផ្តើម​នូវ​អ្វីដែល​គេ​ហៅថា សង្គ្រាម​តំបន់​ប្រផេះ ដោយ​លើកឡើង​ពី "​ការ​ឈ្លាន​ពាន​" ដោយ​យន្តហោះ​ចម្បាំង​របស់​ចិនចំនួន ៥៥៤គ្រឿងចូលទៅក្នុង​ភាគ​និរតី​នៃ​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស ​នៅ​ចន្លោះ​ខែកញ្ញា​ឆ្នាំមុន និងចុងខែ​សីហា ឆ្នាំ២០២១ នេះ​។​

​សារព័ត៌មាន Reuters បាន​រាយការណ៍​កាលពី​ឆ្នាំមុន​ថា ក្រុមអ្នកវិភាគ​យោធា​និយាយថា យុទ្ធវិធី​នេះ​គឺ​មាន​គោលបំណង​សង្គ្រុប​កោះ​តៃវ៉ាន់​តាមរយៈ​ការធ្វើ​ឲ្យ​កម្លាំង​របស់​កោះ​នេះ​ចុះខ្សោយ​។​ ក្រសួង​ការពារជាតិ​កោះ​តៃវ៉ាន់​បាន​និយាយថា ទន្ទឹមនឹងនេះកងទ័ព​រំដោះប្រជាជន​ចិន (PLA) មានបំណង​បញ្ចប់​ទំនើបកម្ម​នៃ​កងកម្លាំង​របស់ខ្លួន​នៅត្រឹម​ឆ្នាំ២០៣៥ ដើម្បី​ទទួលបាន​ឧត្តមភាព​ក្នុង​ប្រតិបត្តិការដែល​អាចធ្វើ​ទៅ​បាន​ប្រឆាំងនឹង​កោះ​តៃវ៉ាន់ និង​សមត្ថភាព​ដែល​អាច​សម្រេចបាន​ក្នុង​ការ​បណ្ដេញ​កងកម្លាំង​បរទេស ដែលជា​បញ្ហាប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​ជាតិ​របស់​យើង៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm